Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ខ្សាច់​ចាប់​ហ្វ្រាំង​មិន​ស៊ី បាន​បុក​រះ​រថយន្ត​ចំនួន​៤​គ្រឿង រង​ការខូចខាត​យ៉ាងដំណំ នៅ​ខណ្ឌ​សែន​សុខ​

​ភ្នំពេញ​៖​រថយន្ត​ដឹក​ខ្សាច់​ចាប់​ហ្វ្រាំង​មិន​ស៊ី​បាន​ជ្រុល​ទៅបុក​រះ​រថយន្ត​បួន​គ្រឿង រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ គ្រាន់តែ​រង​ការខូចខាត​រថយន្ត​ចំនួន​៣​គ្រឿង នៅ​កន្លែងកើតហេតុ ចំណែកឯ​រថយន្ត​មួយគ្រឿង​ទៀត រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច​ក៏​បើក​ចេញទៅ​បាត់​។ ​ហេតុការណ៍​នេះ បានកើត​ទ្បើង​នៅវេលា​ម៉ោង​១០ និង​២០​នាទី ថ្ងែ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រង់ចំណុច​មុខ​ពន្ធដារ ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១០១៩ នៅ​ភូមិ​ក្រាំ​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3A 8509 បាន​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្របគ្នា មកដល់​ចំណុចកើតហេតុ​បាន​ចាប់​ហ្វ្រាំង​មិន​ស៊ី​ក៏បាន​បុក​រះ​រថយន្ត​ចំនួន​៤​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​។​

​ក្រោយពេល​កើតហេតុ​ក៏​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ធ្វើការ​អន្តរាគមន៍ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង​និង​យក​រថយន្ត​ទាំង​បួន​គ្រឿង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​៕ ដោយ​៖​មី​ដា ផាន់​ណា​

×