ស្ត្រីម្នាក់ដែលប្រាប់ថានាងមានឈ្មោះ Precious បានរងរបួសបាក់ជើងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវរុញទម្លាក់ចេញពីបង្អួច នៅពេលនាងបដិសេធរួមភេទជាមួយម្ចាស់ផ្ទះជួលប្រុសរបស់នាង ។
យោងតាម Precious នៅថ្ងៃមួយ នៅពេលនាងបានវិលត្រឡប់ពីធ្វើការវិញនៅ Florence, Italy ស្រាប់តែម្ចាស់ផ្ទះជួលរបស់នាងដែលមានឈ្មោះ Daniel Chukwuka ជាជនជាតិនីហ្សេរីយ៉ា បានចូលទៅក្នុងបន្ទប់របស់នាង និងស្នើសុំនាងរួមភេទជាមួយ ។
Precious បានបដិសេធតម្រូវការរបស់ Chukwuka និងបដិសេធរួមភេទជាមួយគាត់ឡើយ ។
Precious និយាយថា ម្ចាស់ផ្ទះរបស់នាង ក៏បានចាប់បង្ខំនាង និងខណៈព្យាយាមរំលោភនាង ប៉ុន្តែ នៅពេលដឹងថា នាងយកទូរស័ព្ទថតសកម្មភាពរបស់គាត់ ជាហេតុធ្វើឲ្យ Chukwuka ផ្ទុះកំហឹង និងរុញនាងទម្លាក់ចេញពីបង្អួចជាន់ទី៣តែម្តង ។
សំណាងណាស់ ដែល Precious នៅមានជីវិត ប៉ុន្តែ នាងត្រូវរងរបួសនៅឆ្អឹងខ្នង និងបាក់ជើងទាំងពីរ និងបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែក Chukwuka ត្រូវបានចាប់ខ្លួន ពីបទចោទប្រកាន់ផ្តើមពីការប៉ុនប៉ងរំលោភ និងមនុស្សឃាត ៕ ចន្ទី