បង្កងមរកត ប្រទះឃើញនៅប៉ែកខាងលិចប្រទេសអូស្ត្រាលី នៅក្នុងកសិដ្ឋានចិញ្ចឹមបង្កងមួយ នៅម៉ារុន (Marron) ដោយវាមានតម្លៃថ្លៃលើសលប់ ព្រោះវាជាពូជកម្រសល់តាំងពីជំនាន់ដាយណូស័រ។ បង្កងពូជនេះ គេដាក់ឈ្មោះវាថា Marron Crayfish ព្រោះវាមានតែនៅក្នុងតំបន់នោះ បង្កងពូជនេះ គឺជាបង្កងទឹកសាបរស់នៅតាមក្រហែងថ្មដែលមានទឹកហូររឹមៗ ក្នុងតំបន់ដែលមានទឹកជ្រោះ ហើយធ្លាប់មានគេរកឃើញកំណាយបុរាណ (Posil) របស់វា នៅក្នុងតំបន់នេះផងដែរ។
ទម្រាំតែបានទំហំប៉ុណ្ណេះ គឺទាល់តែអាយុ ២-៣ឆ្នាំ៕ ក្ខិណី