Tuesday, January 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូលភ្នំភ្លើង ត្រៀមភ្ញាក់ពីដំណេក ហើយគំរាមកំហែងលើជីវិតមនុស្ស ១០០លាននាក់

កំពូលភ្នំភ្លើងជប៉ុន ដែលបានដេកស្ងៀមនៅក្រោមបាតសមុទ្រតាំងពី ៧.៣០០ឆ្នាំមុន អាចភ្ញាក់ពីដំណេក ហើយគំរាមកំហែងអាយុជីវិតមនុស្សប្រមាណ១០០លាននាក់ លើពិភពលោក។

តាម Daily Mail ពួកអ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាងបញ្ជាក់ថា បរិមាណ magma ដ៏ធំសម្បើម នៅក្នុងភ្នំភ្លើង Kikai ត្រៀមផ្ទុះបង្ហៀរចេញ។

ពួកអ្នកវិទ្យាសាស្ត្របានគណនាឃើញថា បរិមាណ magma នេះ មានដល់ទៅ 32 kgm³ ហើយកំពុងមាននិន្នាការផ្ទុះបង្ហៀរចេញខាងលើ។ កំពូលភ្នំភ្លើងនេះអាចផ្ទុះបង្ហៀរដោយពុំដឹងទុកជាមុនបាន និងប្រសិនបើរឿងនេះកើតឡើង មនុស្សប្រមាណ ១០០លាននាក់ ដែលរស់នៅតំបន់ឆ្នេរសមុទ្រជប៉ុនរងការគំរាមកំហែង។

ការសិក្សានេះត្រូវបានអនុវត្តដោយក្រុមអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលស្រាវជ្រាវមហាសមុទ្រ នៃសកលវិទ្យាល័យ (KOBEC) បរិមាណមាសមាដ៏ធំនេះ ត្រូវបានកកើតឡើងពីការផ្ទុះលើកចុងក្រោយមុននេះ ៧.៣០០ឆ្នាំ។

ការផ្ទុះគ្រានោះ ត្រូវបានគេដឹងថា វាបានលុបបំបាត់ខឿនអរិយធម៌ Jomon នៅភាគខាងត្បូងជប៉ុន។

ប្រសិនបើកំពូលភ្នំភ្លើងនេះផ្ទុះ វានឹងបញ្ចេញសំណល់ចូលក្នុងបរិយាកាសនូវបរិមាណថ្ម ធូរលី យ៉ាងច្រើនឥតគណនា គ្របដណ្តប់បិទបាំងពន្លឺព្រះអាទិត្យ នៅតំបន់មួយចំនួន ហើយបង្កជាបាតុភូតរដូវរងាភ្នំភ្លើង”។

កំពូលភ្នំភ្លើង Kikai ស្ថិតនៅតំបន់សមុទ្រភាគខាងត្បូងជប៉ុន

កំពូលភ្នំភ្លើងនេះក៏នៅបង្កជារលកស៊ូណាមិ នៅភាគខាងត្បូងជប៉ុន ឆ្នេរសមុទ្រចិន មុនពេលវារាលដាលដល់ប៉ែកខាងជើង និងខាងត្បូងរបស់ទ្វីបអាមេរិក។

សាស្ត្រាចារ្យ Yoshiyuki Tastsumi មេដឹកនាំមជ្ឈមណ្ឌលកូមិច បានប្រាប់កាសែត The Mainichi ថា “ថ្វីត្បិតតែអត្រាផ្ទុះនៃកំពូលភ្នំភ្លើងនេះ មានត្រឹម 1%ក្តី ក្នុងអំឡុងពេល ១០០ឆ្នាំខាងមុខ ប៉ុន្តែចំនួនមនុស្សដែលត្រូវស្លាប់ ក្នុងករណីអាក្រក់បំផុតដែលវាផ្ទុះឡើងដោយចៃដន្យ គឺប្រមាណ ១០០លាននាក់”។

ខែក្រោយនេះក្រុមស្រាវជ្រាវជប៉ុន មានគំរោងនឹងប្រើ robot ចុះទៅក្នុងជម្រៅទឹកជ្រៅ ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅថែមទៀតអំពីកំពូលភ្នំភ្លើងគីកាយ៕ សូយន

×