Tuesday, January 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចារកម្មអាមេរិក ៖ រុស្ស៊ី និងចិន កំពុងអភិវឌ្ឍអាវុធអវកាស

ក្នុងរបាយការណ៍កាលពីថ្ងៃទី 14 ខែកុម្ភៈ ចារកម្មអាមេរិកបានបញ្ជាក់ថា ក្នុងរយៈពេលពីរបីឆ្នាំ ទីក្រុងម៉ូស្គូ និងប៉េកាំងអាចដាក់ពង្រាយអាវុធ ដើម្បីបំផ្លាញផ្កាយរណបថ្មីនៅក្នុងជម្លោះអវកាស។

EMAGE សមាជិកពីរ នៃក្រុមប្រឹក្សាសន្តិសុខ អ. ស. ប កំពុងស្វែងរកអាវុធបំផ្លាញផ្កាយរណបប្រៀបដូចជាមធ្យោបាយ នៃការបន្ថយប្រសិទ្ធភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ របាយការណ៍ស៊ើបការណ៍សម្ងាត់ទាំងនោះត្រូវបានផ្អែកលើមូលដ្ឋានទិន្នន័យដែលយកបានពី FBI, CIA និង NSA ។

អាវុធបំផ្លាញផ្កាយរណប រួមទាំងមីស៊ីលយុទ្ធសាស្ត្រត្រូវបានរចនាឡើងដើម្បីបំផ្លាញបណ្តាប្រព័ន្ធក្នុងអវកាស។ ពួកគេគឺជាធាតុសំខាន់នៃអ្វីដែលត្រូវបានគេស្គាល់ថាជាបច្ចេកវិទ្យាការពារអវកាសឬ ”ផ្នែករឹងផ្នែកទន់”ដើម្បីប្រយុទ្ធនៅក្នុងលំហអវកាស។

«យើងគិតថាប្រសិនបើជម្លោះនាពេលអនាគតកើតមានទាក់ទងនឹងរុស្ស៊ីឬចិននោះគេអាច វាយប្រហារផ្កាយរណបអាមេរិកនិងសម្ព័ន្ធមិត្តប្រសិនបើចាំបាច់។ ប្រទេសរុស្ស៊ីនិងប្រទេសចិនកំពុងបន្តបង្ហោះផ្កាយរណបពិសោធន៍ ដែល ប្រតិបត្តិការផ្កាយរណប មានលក្ខណៈទំនើបយ៉ាងហោចណាស់ខ្លះមានសមត្ថភាពការពារអវកាស។

អាវុធដែលបំផ្លាញផ្កាយរណបមិនមានលក្ខណៈថ្មីទេ។ មហាអំណាច ធំៗសុទ្ធសឹងបានសិក្សា និងសាកល្បងអាវុធនេះ។ ប្រទេសចិនត្រូវបានគេគិតថា ទទួលជោគជ័យក្នុងការបង្កើតរ៉ុក្កែតឬបំផ្លាញផ្កាយរណបពីផ្ទៃដី៕

×