Wednesday, June 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បី​ទៀតហើយ​! ដើរ​ផឹកស៊ី សេពគប់​បន​ភឿន​មិនល្អ និង​លួច​មាន​ស្រី​ក្រៅ ប្រពន្ធ​ឲ្យ​អុជ​ធូប​ស្បថ និង​យក​ជើង​ជាន់​ក្បាល ខ្លាច​បំពាន​សម្បថ (​វីដេអូ​)

spot_img

​នេះ​ជា​ទង្វើ​ដ៏​សែន​ហួសចិត្ត និង​មិន​នឹកស្មាន​មួយ ខណៈដែល​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​បានដាក់​ទណ្ឌកម្ម​ប្តី​របស់ខ្លួន​លើសពី​សាហាវ​ប្រៀប​ដូច​ទេស​ករ ប្រសិនបើ​ចង់​ត្រូវរ៉ូវ​គ្នា​វិញ ដើម្បី​ជាការ​សងសឹក​ទៅនឹង​ទង្វើ​របស់​ប្តី ដែល​បាន​ដើរ​ផឹកស៊ី​សេពគប់​បន​ភឿន​គ្មាន​គិត​សុខទុក្ខ​ប្រពន្ធ និង​ថែមទាំង​លួច​មាន​ស្រី​ក្រៅ​ទៀត​។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​កាច​ម្នាក់​នោះ បាន​បញ្ជា​ប្តី​ឲ្យ​អុជ​ធូប​៥​សរសៃ និង​លុតជង្គង់ ធ្វើ​ពិធី​ស្បថ​នៅ​ចំពោះមុខ​នាង ដោយ​បង្គាប់​ឲ្យ​សន្យា​និង​ស្បថ​ចំនួន​៣​ដង​ថា ប្រសិនបើ​ប្រព្រឹត្ត​ទង្វើ​ខុសឆ្គង​ទៀត នឹង​ឲ្យ​អ្នកតា​កាច់ក ឲ្យ​ជួប​គ្រោះថ្នាក់​ត្រូវ​ឡាន​បុក​ស្តាប់ និង​ឲ្យ​រូប​កាត់​ក្បាល​នៅនឹងកន្លែង​ប្រសិន​តាម​ទាន់​លួច​មាន​ស្រី​ជាដើម​។​

​ប៉ុន្តែ អ្វីដែល​សាហាវ​ជាងនេះទៀត​នោះ ដោយ​យល់ឃើញថា ប្តី​របស់ខ្លួន​គ្រាន់​ធ្វើជា​ស្បថ​តែ​នៅ​បំពាន និង​ដើម្បី​ឲ្យ​ជឿជាក់​ខ្លាំង ប្រពន្ធ​រូបនេះ​ក៏បាន​ឲ្យ​ប្តី​ឱនក្បាល​ដល់​ដី និង​លើកជើង​ជាន់​ក្បាល​ពេញៗ ទើប​អស់ចិត្ត​៕ ដោយ​៖ លឹម ហុង​

​តើ​បងប្អូន​យល់ឃើញ​យ៉ាងណាដែរ ចំពោះ​រឿងនេះ​?

spot_img
×