Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនឿ​ទុកចិត្ត​ខាង​វប្បធម៌​

spot_img

អគ្គលេខាធិការ​ចិន លោក ស៊ី ជី​ង​ភីង បាន​បញ្ជាក់ថា ការប្រកាន់​ខ្ជាប់​នូវ​ជំនឿ​ទុកចិត្ត​ខាង​វប្បធម៌ គឺជា ចំណុច​ដ៏​សំខាន់​មួយ​ដែល​ទាក់ទង​នឹង​ការរីកចំរើន​និង​ការធ្លាក់ចុះ​របស់​ប្រទេសជាតិ សុវត្ថិភាព វប្បធម៌ ព្រមទាំង​ឯករាជ្យភាពនៃ​ព្រលឹង​ជាតិ​។ ចាប់តាំងពី​សមាជ​បក្ស​កុ​ម្មុយ​និ​ស្ត​ចិន​លើក​ទី​១៨ រៀង​រហូតមក លោក ស៊ី ជី​ង​ភីង បាន​ផ្តោត​ការយកចិត្តទុកដាក់​ដ៏​ខ្ពស់​ទៅលើ​ជំនឿ​ទុកចិត្ត​ខាង​វប្បធម៌ ហើយ​បាន លើកឡើង​នូវ​ប្រធានបទ​សម័យថ្មី​។​

​នៅក្នុង​សុន្ទរកថា​ដែល​ថ្លែង​កាលពី​ថ្ងៃទី​២៦ ខែកក្កដា លោក ស៊ី ជី​ង​ភីង បាន​មានប្រសាសន៍ថា “​សង្គមនិយម​ដែលមាន​ចរិតលក្ខណៈ​ចិន គឺជា​ប្រធានបទ​នៃ​ទ្រឹស្តី​និង​ការអនុវត្ត​ទាំងអស់​នៃ​គណៈបក្ស កុ​ម្មុយ​និ​ស្ត​ចិន​ដែល​បាន​យកចិត្តទុកដាក់​តាំងពី​មានការ​កែទម្រង់​និង​ការបើកចំហ​រហូតមក​” គណៈបក្ស ទាំងមូល​ត្រូវ “​មាន​ជំនឿ​ទុកចិត្ត​លើផ្លូវ​សង្គមនិយម​ដែលមាន​ចរិតលក្ខណៈ​ចិន ទ្រឹស្តី ប្រព័ន្ធ និង​វប្បធម៌​” ដើម្បី​ធានា​កិច្ចការ​របស់​គណៈបក្ស​និង​របស់​ជាតិ និង​ធ្វើការ​បោះជំហាន​ឈានទៅ​មុខ​ដោយ​ជោគជ័យ តាម​ទិសដៅ​ត្រឹមត្រូវ​ជានិច្ច​។​

​នៅក្នុង “​ជំនឿ​ទុកចិត្ត​ទាំង​បួន​”​នេះ ភាពជា​មូលដ្ឋាន ភាពទូលំទូលាយ និង​ជម្រៅ​នៃ​ជំនឿ​ទុកចិត្ត​ខាង​វប្បធម៌ មាន​កម្រិត​ខ្ពស់ជាង​ជំនឿ​ទុកចិត្ត​ទាំងបី​នោះ​។ ជំនឿ​ទុកចិត្ត​ខាង​វប្បធម៌ គឺជា​កម្លាំង​មួយ​ផងដែរ ដែលមាន​លក្ខណៈ​មូលដ្ឋាន​ជាង ជ្រាលជ្រៅ​ជាង និង​យូរអង្វែង​ជាង​។ តាំងពី​សមាជ​បក្សកុម្មុយនិស្ត​ចិន លើក​ទី​១៨​មក លោក ស៊ី ជី​ង​ភីង បាន​សង្កត់ធ្ងន់​លើ​ជំនឿ​ទុកចិត្ត​ខាង​វប្បធម៌​ជាច្រើនលើក​ច្រើនសារ ហើយ​មានការ​ពិ​ព័ណ៌នា​ដ៏​ជ្រៅជ្រះ​ជាច្រើន​អំពី​ជំនឿ​ទុកចិត្ត​នេះ ដោយ​ឈរ​នៅលើ​ទស្សនៈវិស័យ​ភារកិច្ច សង្គមនិយម​ដែលមាន​ចរិតលក្ខណៈ​ចិន​។ វប្បធម៌​គឺជា​ព្រលឹង​នៃ​ប្រទេសជាតិ​។ ចាប់តាំងពី​សម័យបុរាណ​មក គ្រប់​ជនជាតិ​នៅលើ​ពិភពលោក​នេះ សុទ្ធតែ​បានទទួល​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ​ពី​ព្រលឹង​វប្បធម៌​នៅក្នុង​គ្រប់​ដំណាក់កាល​នៃ​ការវិវត្ត​របស់​ប្រវត្តិសាស្ត្រ​។​

​លោក ស៊ី ជី​ង​ភីង បាន​ថ្លែងថា ប្រវត្តិសាស្ត្រ​និង​ភាព​ពិត​ជាក់ស្ដែង បានបញ្ជាក់​ឱ្យឃើញថា ជនជាតិ ណា​ដែល​បាន​បំភ្លេច​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ខ្លួនឯង ជនជាតិ​នោះ​មិន​គ្រាន់តែ​មិនអាច​មាន ភាព​រីកចម្រើន​បា​នប​ណ្ណោះ​ទេ ថែមទាំង​អាចបង្កើត​ជា​សោកនាដកម្ម​ប្រវត្តិសាស្ត្រ​មួយចំនួន​ផងដែរ​។ ដើម្បី​បន្តវេន​និង​អភិវឌ្ឍ​វប្បធម៌​ខ្លួនឯង​ឱ្យបាន​ល្អ ជាដំបូង​យើង​ត្រូវ​រក្សា​ជំនឿ​ទុកចិត្ត​ខាង​វប្បធម៌ តម្លៃ​វប្បធម៌ ភាពរឹងមាំ និង​ភាព​ច្នៃប្រឌិត​នៃ​វប្បធម៌​។ នេះ​គឺជា​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នៃ​ប្រធានបទ “​ជំនឿ​ទុកចិត្ត​ខាង​វប្បធម៌​” ដែល​ត្រូវបាន​លើកលែង ដោយ​លោក ស៊ី ជី​ង​ភីង ប្រធាន​រដ្ឋ​ចិន​។​

​វប្បធម៌​នៃ​មនោគមន៍វិជ្ជា​ប្រពៃណី​របស់​ចិន បានបញ្ជាក់​ពី​ទស្សនៈ​ពិភពលោក ទស្សនៈ​ជីវិត ទស្សនៈ នៃ​តម្លៃ​ជាដើម ដែល​ត្រូវបាន​បង្កើត​និង​បន្តវេន​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​ចិន ពី​ជំនាន់​មួយ​ទៅមួយ ជំនាន់​មួយទៀត ដោយ​ក្នុងចំណោម​នោះ ខ្លឹមសារ​ដ៏​មាន​សារៈសំខាន់​នោះ បានក្លាយ​ទៅជា​ហ្សែ​ន​នៃ វប្បធម៌​ជា​មូលដ្ឋាន​ជាងគេ​នៃ​ប្រជាជន​ចិន​។​

​លោក ស៊ី ជី​ង​ភីង បាន​បញ្ជាក់ថា បើសិនជា​ចង់​សម្រេច​គោលដៅ “​មួយ​សតវត្សរ៍​ចំនួន​ពីរ​” និង​ក្តី សុ​បិ​ន្ត​របស់​ចិន​ដើម្បី​ធ្វើឱ្យ​ជនជាតិ​ចិន​ងើបឡើង​វិញ យើង​ត្រូវតែ​ប្រើ​បញ្ញា​ដ៏​អស្ចារ្យ​ដែល​បាន​សល់​លាក់ទុក​តាំងពី​ជំនាន់​មុន​រយៈពេល​រាប់ពាន់​ឆ្នាំ​កន្លងមកហើយ​៕ វិទ្យុមិត្តភាពកម្ពុជាចិន

spot_img
×