អ្នកបើកយន្តហោះជនជាតិសិង្ហបុរី ២ នាក់ដែលបើកយន្តហោះធុនស្រាលមួយ បានធ្វើការចុះចតជាបន្ទាន់នៅលើផ្លូវហាយវ៉េមួយក្នុងទីក្រុងចូហ័រ (Johor) នៃប្រទេសម៉ាឡេស៊ីកាលពីព្រឹកថ្ងៃអាទិត្យ (២២ វិច្ឆិកា) ។
លោក Captain Chester Voo អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី (CAAM) បាននិយាយថាអាកាសយានិកកំពុងធ្វើដំណើរទៅ Melaka ពីអាកាសយានដ្ឋាន Seletar ក្នុងប្រទេសសិង្ហបុរីនៅពេលពួកគេជួបបញ្ហាបច្ចេកទេស។
លោកបានបន្ថែមថា អាកាសយានិកត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងស្ថានភាពហ្នឹងនរ ហើយយន្ដហោះត្រូវបានរំកិលយកទៅទីតាំងដែលមិននាំឲ្យមានការរារាំងចរាចរណ៍នៅលើមហាវិថីនោះ។
ពីឡត់ (Captain) Voo បាននិយាយថាអ្នកគ្រប់គ្រងប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស Johor បានទទួលការហៅពីសញ្ញាប្រកាសអាសន្ននៅម៉ោង ១០ និង៤០នាទី ព្រឹក ពីអ្នកបើកយន្តហោះសុំការអនុញ្ញាតអោយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Senai ដោយសារតែបញ្ហាបច្ចេកទេស។
យន្ដហោះ Beechcraft Model 35 Bonanza ក្រោយមកបានចុះចតនៅផ្នែកខាងត្បូងជាប់នឹងភាគខាងជើង – ខាងត្បូង (PLUS) Expressway ជិត Sedenak ។
លោក Voo បាននិយាយថា ក្រុមអ្នកស្វែងរកនិងជួយសង្គ្រោះដែលត្រូវបានគេដាក់ពង្រាយនៅតំបន់នោះ បាន«បំពេញនូវរាល់កិច្ចការដែលត្រូវការ»។ សេចក្តីថ្លែងការណ៍ផ្លូវការមួយពីប៉ូលីសចូហ័រ បានកំណត់អត្តសញ្ញាណអ្នកបើកយន្តហោះទាំងពីរនាក់ថា ជាជនជាតិសាំងហ្គាពួរ។ ទីមួយគឺលោកបណ្ឌិត យ៉ាងគួងយីង (Yang Kuang Ying )និងលោកសាឡឺលូឡាអាប់ឌុលម៉ាឌីដ( Saleehullah Abdul Majid)។
សេចក្តីថ្លែងការណ៍របស់ប៉ូលិសបាននិយាយថា អាកាសយានិកបានឮសំឡេងចេញពីម៉ាស៊ីនរបស់យន្ដហោះនៅម៉ោងប្រហែល ១១ និង ០៥នាទី ព្រឹកនៅពេលដែលពួកគេហោះក្នុងកម្ពស់៥,០០០ ហ្វីត។
សេចក្តីថ្លែងការណ៍បាននិយាយថា “អ្នកបើកយន្តហោះបានព្យាយាមផ្លាស់ប្តូរធុងប្រេង ប៉ុន្តែម៉ាស៊ីនរបស់យន្តហោះមិនដំណើរការទៀតទេ ហើយរង្វាស់ប្រេងបានធ្លាក់ចុះយ៉ាងលឿន” ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា អាកាសយានិកបានសម្រេចចិត្តធ្វើការចុះចតជាបន្ទាន់នៅចំណុចគីឡូលេខ ៤៧.៨នៃផ្លូវហាយវ៉េខាងត្បូង។
ប៉ូលិសចូហ័របានបន្ថែមថា ៖«ឧប្បត្តិហេតុនេះមិនបានបណ្តាលឱ្យមានអ្នករងរបួស និងការខូចខាតទ្រព្យសម្បត្តិសាធារណៈទេ»៕
ដោយ៖CEN