Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញា​បណ្ណ​ចំនួន​៣ របស់​ក្រុមហ៊ុន Chuan Wei ត្រូវ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លុបចោល​

​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានសម្រេច​លុប​អាជ្ញា​បណ្ណ​ចំនួន​៣ របស់​ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd ។​

​បើតាម​សេចក្តីជូនដំណឹង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ​ស្តីពី ការ​លុប​អាជ្ញា​បណ្ណ​ចំនួន ៣ របស់​ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd ឱ្យបាន​ជ្រាបថា ក្រសួង​បានសម្រេច​លុប​អាជ្ញា​បណ្ណ​ចំនួន ៣ របស់​ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd រួមមាន (១) អាជ្ញា​បណ្ណ សេវា​សំឡេង​តាមរយៈ​ពិធីការ​អឺ​ន​ធឺ​ណិ​ត (២) អាជ្ញា​បណ្ណ​សេវា​ទូរស័ព្ទ​ចល័ត 4G និង (៣) អាជ្ញា​បណ្ណ​សេវា​បណ្តាញ ខ្សែ​កា​ប្តី​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ។ ក្រសួង​នឹង​រក្សាទុក​អាជ្ញា​បណ្ណ​សេវា​អឺ​ន​ធឺ​ណិ​ត (ISP) ឱ្យ​ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd បន្តធ្វើ​អាជីវកម្ម​ដដែល ប្រសិនបើ​ក្រុមហ៊ុន​សងបំណុល​ដែល​ជំពាក់​រដ្ឋ​។​

​គួរ​បញ្ជាក់ថា កន្លងមក​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានសម្រេច​លុប​និង​ព្យួរ​អាជ្ញា​បណ្ណ​របស់ ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន ១៧ ក្រុមហ៊ុន រួចមកហើយ​។ ក្រសួង​នឹង​បន្ត​ចាត់វិធានការ​លុប​អាជ្ញា​បណ្ណ​របស់ ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងឡាយណា​ដែល​គេចវេះ​មិន​អនុវត្ត​តាមច្បាប់ និង​មិន​គោរព​តាម​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ ដូចជា​មិនមាន​ប្រតិបត្តិការ មិនបាន​ធ្វើ​ស្វ័យ​ប្រកាស​បង់​ចំណូល​ត្រឹមត្រូវ មិន​ផ្តល់​ឯកសារ​ហិរញ្ញវត្ថុ​និង​បច្ចេកទេស គ្រប់គ្រាន់ មិន​សងបំណុល ឬ​មិន​បង់​ចំណូល​ជូន​រដ្ឋ ជាដើម​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​អនុវត្ត​ឱ្យបាន​ពេញលេញ​តាមច្បាប់ បទ​ប្បញ្ញត្តិ និង​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ និង​សូម​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​។​

​ក្រសួង​នឹង​បន្ត​ចាត់វិធានការ​លុប​អាជ្ញា​បណ្ណ របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងឡាយណា ដែល​គេចវេះ​មិន​អនុវត្ត​តាមច្បាប់ និង​មិន​គោរព​តាម​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ ដូចជា​មិនមាន​ប្រតិបត្តិការ មិនបាន​ធ្វើ​ស្វ័យ​ប្រកាស​បង់​ចំណូល​ត្រឹមត្រូវ មិន​ផ្តល់​ឯកសារ​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​គ្រប់គ្រាន់ មិន​សងបំណុល ឬ​មិន​បង់​ចំណូល​ជូន​រដ្ឋ ជាដើម​។​

​ជាមួយគ្នានេះ ក្រសួង​ជំរុញ​ឲ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ អនុវត្ត​ឱ្យបាន​ពេញលេញ​តាមច្បាប់ បទ​ប្បញ្ញត្តិ និង​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×