Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ណាល័យ​មជ្ឈមណ្ឌល​គ​រុ​កោសល្យ​ភូមិភាគ​កំពង់ចាម ៖ លើកកម្ពស់​ការរៀន និង​បង្រៀន បណ្ដុះ​ទម្លាប់​អាន និង​ការស្រាវជ្រាវ ព្រោះ​បណ្ណាល័យ​ជា​កន្លែង​រក្សាទុក​នូវ​ចំណេះដឹង​គ្រប់បែបយ៉ាង​

​កំពង់ចាម​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្ពោធ​បណ្ណាល័យ​មជ្ឈមណ្ឌល​គរុ​កោសល្យ​ភូមិភាគ​កំពង់ចាម ដែល​បានរៀបចំ​ជួសជុល​កែលម្អ​ធ្វើ​ទំនើបកម្ម​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​បរិក្ខារ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ឲ្យ​សមស្រប​តាម​លក្ខណ​:​បច្ចេកទេស​។ ការរៀបចំ និង​កែលម្អ​បណ្ណាល័យ​នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការរៀន និង​បង្រៀន បណ្ដុះ​ទម្លាប់​អាន និង​ការស្រាវជ្រាវ ព្រោះ​បណ្ណាល័យ​ជា​កន្លែង​រក្សាទុក​នូវ​ចំណេះដឹង​គ្រប់បែបយ៉ាង ដែល​គ្រូឧទ្ទេស និង​គរុ​សិស្ស​អាច​ស្វ័យ​សិក្សា និង​អាច​ប្រើប្រាស់​ក្នុងការ​បង្រៀន និង​រៀន​។​

​ពិធី​សម្ពោធ​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា អម ដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួង ប្រធាន នាយកដ្ឋាន មន្ដ្រី​ជំនាញ គណៈ​គ្រប់គ្រង​មជ្ឈមណ្ឌល លោកគ្រូ​អ្នកគ្រូ និង​គរុ​សិស្ស​ជាច្រើនរូប​ផងដែរ នៅ​ថ្ងៃទី​២៦ វិច្ឆិកា ២០២០ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​។​

​ទន្ទឹមគ្នា​នេះដែរ ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​គរុ​សិស្ស នៃ​សាលា​គរុកោសល្យ​ភូមិភាគ និង វិ​ក្រឹ​ត​ការ​ខេត្ត​ដែលជា​ជំនួយការ​អប្បមាទ​ទូទាំងប្រទេស​ផងដែរ ដោយ​ឯកឧត្ដម​បានផ្ដល់​នូវ​អនុសាសន៍​ដល់​ប្អូនៗ​ដែលជា​គរុ​សិស្ស​និង​ជា​ជំនួយការ​អប្បមាទ​ត្រូវ​ខិត​បំពេញ​តួនាទី និង​ភារកិច្ច​ឲ្យ​បានល្អ​ដើម្បី​ស​ម្រ​ច​បាន​នូវ​យន្តការ ច្បាប់ យ​ត្តិ​ធម៌ ត​ល្លា​ភាព និង​លទ្ធផល​ទទួលយកបាន ស្របតាម​ការធ្វើកំណែទម្រង់​ប្រឡង ដែលជា​មួលដ្ឋាន​សម្រាប់​ក​ណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ទាំងមូល ហើយ​ឯកឧត្ដម​បាន​សង្កត់ធ្ងន់​ថា ប្រទេស​ដែល​រីកចម្រើន​មិន​ប្រាកដ​ទៅលើ​ធនធានធម្មជាតិ​នោះ​គឺ​សំខាន់​លើ​ធនធានមនុស្ស​ដែល​ពោរពេញ​ដោយ​ចំណេះដឹង​។​

​មុន​បញ្ចប់​កម្មវិធី​ឯកឧត្ដម​ប​ណ្ឌិ​សភាចា​រ្យ រដ្ឋមន្ដ្រី ក៏បាន​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ដល់ ក្រុមការងារ​ដែល​បាន​ចូលរួម​សហការ​កសាង​បណ្ណាល័យ អង្គការ​ដៃគូ​នានា​ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់​ដែល​បាន​ចូលរួម​កសាង​នូវ​សមិទ្ធផល​នេះ​ឡើង និង​ចែកជូន​នូវ​សម្ភារ​អនាម័យ​មួយចំនួន​ដល់​សាលា​គរុកោសល្យ និង​ម៉ាស​ដល់​គរុ​សិស្ស​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×