Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​សែ​ល​កាត បានប្រកាស​សិល្បករ​ហ៊ី​ប​ហប លំដាប់​កំពូល​ម្នាក់​ប្រចាំ​ប្រទេស​កម្ពុជា គឺ លោក វណ្ណដា ជា​ទូត​សុច្ឆន្ទៈ​

​ភ្នំពេញ​៖ កាលពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន​សែ​ល​កាត​បានប្រកាស​សិល្បករ​ហ៊ី​ប​ហប លំដាប់​កំពូល​ម្នាក់​ប្រចាំ​ប្រទេស​កម្ពុជា គឺ លោក វណ្ណដា ដែល​បាន​ក្លាយជា​ទូត​សុច្ឆន្ទៈ របស់​ក្រុមហ៊ុន​សែ​ល​កាត​។​

​សិល្បករ​វ័យ ២៣​ឆ្នាំ រូបនេះ​ដែលមាន​បណ្តាញ​សង្គម ដែលមាន​អ្នកគាំទ្រ​១.៤៥ លាន​នាក់​នៅលើ ប្រព័ន្ធ​Youtube​បាន​និយាយថា “​ខ្ញុំ​មាន​សេចក្តី​សោម​ន្ស​រីករាយ និង មាន​កិត្តិយស​ដែល បាន ក្លាយ ជា​ទូត​ទូត​សុច្ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន​សែ​ល​កាត ដែលជា​ក្រុមហ៊ុន បណ្តាញទូរស័ព្ទ ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងនាម​ខ្ញុំ​ជា​ទូត​សុច្ឆន្ទៈ​ថ្មី ខ្ញុំ​ចង់បង្ហាញ​នូវ​មហិច្ឆតា​របស់ សិល្បករ​ក្ក្នុងការ​ជម្រុញ​និង​ការអភិវឌ្ឍន៍ភាព​ឆ្នើម​របស់​កម្ពុជា​ដើម្បី​ចែករំលែក​ទៅកាន់​ពិភពលោក​។​”
​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅវេលា​ម៉ោង​៨​កន្លះ​ព្រឹក តុលាការ​បាន​បើកសវនាការ មួយ​បន្ទាប់ពី​ក្រុមហ៊ុន​ស្មា​ត​បានដាក់​ពាក្យ​សុំឱ្យ​តុលា​ការចេញ​ដីកា​សម្រេច​រក្សា​ការពារ មាន​អនុភាព​អនុវត្ត​ភ្លាម ទោះ​មាន​បណ្ដឹងតវ៉ា​ក៏ដោយ គឺ​ដើម្បី​ហាមឃាត់​មិនអោយ វណ្ណដា ផ្តល់​សេវា​តន្ត្រី រួមមាន​ការចូលរួម​ក្នុង​ការប្រគំ​តន្ត្រី ព្រឹត្តិការណ៍ កម្មវិធី​កម្សាន្ត​ទាំងឡាយ ព្រមទាំង​ហាមឃាត់ វណ្ណដា​មិនឱ្យ​ចាត់ចែង លក់ដូរ​ផ្ទេរ​កម្ម​សិទ្ធ​ប្ញ​ផ្ដល់​ផលិតផល​ដែល​ផលិត​ដោយ​វណ្ណដា​ទៅ​ឲ្យ​
​អ្នកផ្ដល់​សេវា​តន្ដ្រី​ផ្សេង ( Music Content Provider ) ឬ​ទៅ​ប្រតិបត្តិ​ករ ទូរគមនាគមន៍​ដែលជា​
​ដៃគូ​រ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​ស្មា​ត​ទោះ​ដោយផ្ទាល់​ក្តី​ឬ​ដោយ​ប្រយោល​ក្ដី​។​
​ក្នុងអំឡុង​ពេលដែល​កិច្ចព្រមព្រៀង​នៅមាន​សុពលភាព​និង​សូមឱ្យ​ឲ្យ​វណ្ណដា អនុវត្ត​កាតព្វកិច្ច​
​របស់ខ្លួន​តាម​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ស្មា​ត​។​

​នៅក្នុង​ពាក្យសុំ​ដីកា​សម្រេច​រក្សា​ការពារ​របស់​ក្រុមហ៊ុន​ស្មា​ត​បាន​លើកឡើងថា​៖ វណ្ណដា​នៅជាប់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ស្មា​ត ដោយសារតែ​សំអាង​លើ​ចំណុច​មួយ​ឃ្លា​នៅក្នុង​កិច្ចព្រមព្រៀង​នោះ​ថា កិច្ចព្រមព្រៀង​នឹង​បន្ត​ជា​ស្វ័យប្រវត្តិ​យៈ​ពេល​មួយឆ្នាំ​ទៀត​។​

​ទាក់ទង​រឿងនេះ​ដែរ វណ្ណដា​បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ការអះអាង​ដែល​ក្រុមហ៊ុន​ស្មា​ត​
​បានដាក់​ទៅខាង​តុលាការ​។ វណ្ណដា បាន​លើកឡើងថា​៖ ” ការចរចា​រលើ​កិច្ចព្រមព្រៀង ថ្មី បាន​បរាជ័យ​ទាំងស្រុង​ដែល​គិត​ចាប់ផ្តើម​តាំងពី​ខែ តុលា ឆ្នាំ​២០១៩​រហូតមកដល់​ខែមីនា​ឆ្នាំ ២០២០​។ ចាប់ពី​ខែមេសា​ឆ្នាំ​២០២០ វណ្ណដា​ក៏​លែង​បន្ត​ផ្ដល់​សេវាកម្ម​ទៅដល់​ស្មា​ត ហើយ​ស្មា​ត​ក៏​បញ្ឈប់​ធ្វើការ​បង់ប្រាក់​កម្រៃ​នានា ជាប្រចាំ​ខែ​ទៀត​ដែរ​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ​វណ្ណដា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​អះអាង​នូវ​អ្វីដែល ក្រុមហ៊ុន​ស្មា​ត បាន​ចោទប្រកាន់​គាត់ ដែលមាន​នៅក្នុង​វីដេអូ​ខាងក្រោម​៖
​ដោយ​៖ រតនា​


×