ចិនបានអភិវឌ្ឍប្រភេទអាវុធឡាស៊ែរមួយ ដើម្បីប្រឆាំងភេរវករកំពូលខ្លាំងប្រភេទថ្មី ហើយវាអាចបាញ់ចំគោលដៅក្នុងល្បឿន ២០០ម៉ែត្រ ប្រើពេលត្រឹម១វិនាទីតែប៉ុណ្ណោះ ។
អាវុធនេះមានឧបករណ៍បន្តចរន្តបាញ់ចេញកាន់នៅដៃ បានឡូមួយដែលផ្ទុកបរិក្ខាផ្តល់ថាមពលអគ្គិសនី ឧបករណ៍បញ្ជាពីចម្ងាយ និងបរិកា្ខរអេឡិចត្រូនិចឡាស៊ែរ។ Hongfeng ជាអង្គភាពទទួលខុសត្រូវ ក្នុងការអភវិឌ្ឍន៍ប្រភេទអាវុធនេះ បានថ្លែងប្រាប់កាសែតចក្រវាឡ នាថ្ងៃទី ១៧ ខែតុលា ។
អាវុធឡាស៊ែរ បាញ់លឿនជាង សុក្រិតជាង អាវុធធម្មតា ហើយអាចកម្ចាត់គោលដៅក្នុង១ប៉ប្រិចភ្នែក – Yan Azhe អ្នកអភិវឌ្ឍន៍បច្ចេកទេសម្នាក់បានប្រាប់។ ក្រៅពីនោះវាជាអាវុធពុំបង្កស្នូរសំឡេង ឬបញ្ចេញពន្លឺនៅពេលបាញ់។
អាវុធនេះត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងសមយុទ្ធប្រឆាំងភេរវកម្មនាខេត្តហូណានប្រទេសចិន៕