Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវថ្នល់​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​ចាប់ដំណើរការ​សាងសង់​ជា​ផ្លូវការ​នៅ​ព្រឹក​នេះ​

​សៀមរាប​៖ សម្តេច​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​៣០ វិច្ឆិកា​ឆ្នាំ​២០២០​នេះ អញ្ជើញ​ជា​អធិបតី ដាក់​ឲ្យ​ដំណើរការ​សាងសង់ ផ្លូវថ្នល់​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ទីក្រុង​ខេត្តសៀមរាប​ចំនួន ៣៨​ខ្សែ​នេះ នឹងមាន​រៀបចំ​បណ្តាញ​លូទឹក​ភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធ​ការពារ​ទឹកជំនន់​បញ្ចៀស​ការ​ជន់​លិច​ទីក្រុង រៀប​ខឿន​ចិញ្ចើមផ្លូវ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ព្រមទាំង​បានគិត​គូរ​ពី​ទិដ្ឋភាព​ផ្សេងៗ​ទៀត​មាន​ជាអាទិ៍​ដូចជា​៖ បណ្តាញ​ខ្សែកាប ប្រព័ន្ធ​បញ្ជូន​អគ្គិសនី ផ្លូវ​ថ្មើ​ជើង ផ្លូវ​សម្រាប់​ជនពិការ ផ្លូវ​ជិះ​កង់ ចំណតរថយន្ត ផ្លាកសញ្ញា និង​គំនូស សញ្ញា​ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព សួនច្បារ ការដាំ​ដើមឈើ​លម្អ​ផ្លូវ​ជាដើម ការសាងសង់​មាន​រយៈ ពេល​១៣​ខែ គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១​។​

​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​ខ្សែ និង​ការងារ​រៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ នឹងត្រូវ​អនុវត្ត​ការសាងសង់​ដោយ​អង្គភាព​ចំនួន​០៨​រួមមាន​៖ ១) កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់​នៃ​នាយកដ្ឋាន​វិស្វកម្ម ២) កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ៣) កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន​សាធារណការ ៥) អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៦) នាយកដ្ឋាន​គ្រឿងចក្រ​និង​ស្ថាបនា​ផ្លូវ ៧) នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង ៨) មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប​។

​ដើម្បី​ធានា​ឱ្យ​ផ្លូវ​មានគុណ​ភាពរឹងមាំ​ស្របតាម​ស្តង់ដារ​បច្ចេកទេស គណៈកម្មការ​អន្តរក្រសួង បាន​បង្កើត ក្រុមការងារ​បច្ចេកទេស​ចម្រុះ ចំនួន​៩ ដែល​រួមមាន​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​រៀបចំ​ដែន​នគរូបនីយកម្ម និង សំណង់ ដើម្បី​ត្រួតពិនិត្យ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​ដែល​រួមមាន​៖១) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​១៣​ខ្សែ​អនុវត្ត ដោយ​កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់ ២)​ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៨ ខ្សែ អនុវត្ត​ដោយ​កងវិស្វកម្ម តេ​ជោ​ហ៊ុន សែន ខេត្តសៀមរាប ៣) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៦​ខ្សែ អនុវត្ត​ដោយ​កងវិស្វកម្ម​សម្ដេច​តេ​ជោ ខេត្តសៀមរាប ៤) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៥​ខ្សែ អនុវត្ត​ដោយ​នាយកដ្ឋាន​ជួសជុល​និង​ថែទាំ​ផ្លូវថ្នល់ ៥) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន គម្រោង​សាងសង់​ផ្លូវ​ចំនួន​៥​ខ្សែ អនុវត្ត​នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ ៦)​ក្រុមការងារ​ត្រួតពិនិត្យ តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​២​ខ្សែ អនុវត្ត​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប ៧) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​ស្ថាបនា​បណ្ដាញ​លូទឹក​ភ្លៀង​និង​លូទឹកកខ្វក់​មិន​ស្ថិតនៅក្រោម ខ្សែ​ផ្លូវ​ទាំង​៣៨​ខ្សែ អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៨)​ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​ស្ថាបនា​បំពាក់​សម្ភារ កាមេរ៉ា​សុវត្ថិភាព អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ បរិក្ខារ​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ការដាំ ដើមឈើ អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​សាធារណការ និង​៩)​ក្រុមការងារ​សិក្សា​នគរូបនីយកម្ម​ផ្លូវ គូរ​ប្លង់ ស្ថាបត្យកម្ម​ផ្លូវ លម្ហ​សាធារណៈ និង​រចនា​កម្មវត្ថុ​ស្ថាបត្យកម្ម​នានា​ដែល​ទាក់ទង​នឹង​គម្រោង​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពី​ថ្ងៃទី​២៨ វិច្ឆិកា បាន​ថ្លែង​មុន​ពិធី​សម្ពោធ​ថា ដើម្បី​ទទួលបាន​ផ្លូវ​មាន គុណភាព​ស្របតាម​ស្តង់ដារ​បច្ចេកទេស និង​បញ្ចប់​គម្រោង​តាម​ការគ្រោងទុក ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការគ្នា​ឱ្យបាន​ជិត​ស្និ​ទ្ធិ មាន​ជំហរ​រឹងមាំ និង​មាន​ទិសដៅ​តែមួយ ពោលគឺ​៖ សាងសង់​ផ្លូវ​ឱ្យមាន ប្រសិទ្ធភាព និង​គុណភាព​រឹងមាំ និង​បញ្ចប់​គម្រោង​តាម​ផែនការ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់ និង​មាន ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន ដោយ​សហការ​ឱ្យបាន​ស្អិតរ​មួ​ត​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ និង​ធ្វើ​ការចុះ​ត្រួតពិនិត្យ​តាមដាន ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ ឱ្យស្រប​តាម ស្តង់ដារ​លក្ខណៈ​បច្ចេកទេស​។ ត្រូវ​ចុះ​ពិនិត្យ​ផ្ទាល់​ជា​ទៀងទាត់ ដើម្បី​ធានា​គ្រប់​ដំណាក់កាល​នៃ​ការសាងសង់ គឺ​អនុលោម​តាម​គោលការណ៍ ដែល​បានកំណត់ និង​ត្រូវធ្វើ​ការរាយការណ៍​ជា​ប្រចាំជូន​ក្រុមការងារ ត្រួតពិនិត្យ និង​វាយតម្លៃ ព្រមទាំង​ជូនទៅ​គណៈកម្មការ​អន្តរក្រសួង​ផងដែរ​។​

​លើសពីនេះ​ទៀត លោក​ទេសរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ផងដែរ​ថា​៖ ប្រសិនបើ​អង្គភាព​អនុវត្ត​គម្រោង​សាង សង់​ណាមួយ មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស កិច្ចសន្យា សៀវភៅ​បន្ទុក ប្លង់គោល ប្លង់​លម្អិត និង​បច្ចេកទេស​សាងសង់​ពាក់ព័ន្ធ ឱ្យបាន​ម៉ឹងម៉ាត់ នោះទេ ក្រុមការងារ​នឹងមិន​អនុញ្ញាត បន្ត​នីតិវិធី​ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់​ជាដាច់ខាត​៕
​ដោយ​៖CEN


×