Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន KW Khmer Real Estate ទទួលបាន​សិទ្ធ​លក់​ផ្ដាច់មុខ​គម្រោង​ខុន​ដូ ខេ​ស៊ី

​ភ្នំពេញ​៖ គម្រោង​ខុន​ដូ ខេ​ស៊ី (KC Condo) ស្ថិតនៅ​ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​លក់​ជា​ផ្លូវការ​ហើយ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ។ ក្នុងឱកាស​នោះ លោក​ឧកញ៉ា ឃិត ឈឿន ម្ចាស់​គម្រោង​ខុន​ដូ​ផ្ទាល់ ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រគល់​សិទ្ធ​លក់​ផ្ដាច់មុខ​ជាមួយ​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និង​ជា​អគ្គនាយក​ក្រុមហ៊ុន KW Khmer Real Estate ផងដែរ ។​

​លោក​ឧកញ៉ា ឃិត ឈឿន បាន​មាន​ប្រសា​ស​ថា គម្រោង​ខុន​ដូ ខេ​ស៊ី នេះ មាន​កម្ពស់ ១៥​ជាន់ ស្មើនឹង ១១៦ បន្ទប់​ជាមួយ​ការបំពាក់​បរិក្ខា​ទំនើបៗ ដែល​នាំចូល​ពី​បរទេស ។ លោក​រំពឹងថា គម្រោង​នេះ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន ព្រោះ​គម្រោង​ស្ថិតនៅ​តំបន់​មានការ​អភិវឌ្ឍន៍​ខ្លាំង និង​មាន​គម្រោង​ធំៗ​ជាច្រើន ។
​ម្យ៉ាង​ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី KW Cambodia និង KW Khmer Real Estate ផង នឹងធ្វើ​ឲ្យ​គម្រោង​របស់ខ្លួន​លក់ដាច់​កាន់តែ​លឿន ។​

​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បាន​គូសបញ្ជាក់ថា ពីមុន​តំបន់​នេះ គឺជា​បឹង​ច​ញ្ចឹ​ម​ទា តែ​ឥលូវ​ជា​តំបន់​ដាំ​ត្បូង ដោយ​តម្លៃ​អចលនទ្រព្យ​តំបន់​នេះ មានការ​កើនឡើង​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ។ កត្ដា​នេះហើយ ដែល​ធ្វើ​ឲ្យ​លោក​រីករាយ​ក្នុងការ​សហការ និង​ទទួល​សិទ្ធ​លក់​ផ្ដាច់មុខ​គម្រោង​ខុន​ដូ ខេ​ស៊ី ដែលជា​គម្រោង​ដ៏​ច្បាស់លាស់ និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​អតិថិជន ពិសេស​លោក​ផ្ដោតលើ​អតិថិជន​ក្នុងស្រុក ដែល​កំពុង​និយម​រស់នៅ​ខុន​ដូ​បែប​ទាន់សម័យ​នាពេល​បច្ចុប្បន្ន ។​

​លោក​បន្ដថា «​ឥលូវ​យើង​កំពុង​សាង់​ជាន់​ទី​១១ យើង​លក់​មួយ​បន្ទប់​គេង​ក្បែរ ៤​ម៉ឺន​ដុល្លារ និង ២​បន្ទប់​គេង​ជាង ៦​ម៉ឺន​ដុល្លារ ប៉ុន្ដែ​ខ្ញុំ​មើលទៅ រយៈពេល ១​ឆ្នាំកន្លះ​ទៀត ពេល​ខុន​ដូ​យើង​សាងសង់​រួចហើយ តម្លៃ​វា​នឹង​ឡើង​ពី ៣០% ទៅ ៤០% ព្រោះ​ជា​តំបន់​មាន​សក្ដានុពល នៅក្បែរ​ព្រលាន ផ្លូវ​ល្បឿន​លឿន ហើយ​មាន​គម្រោង​ធំៗ​ជាច្រើន​ទៀត ។ ប៉ុន្ដែ​គម្រោង​ខុន​ដូ ខេ​ស៊ី នេះ ខ្ញុំ​ផ្ដោតអារម្មណ៍​ខ្លាំង​ទៅលើ​អ្នកទិញ​ក្នុងស្រុក គឺ​យើង​លក់​ឲ្យ​ខ្មែរ​ក្នុងស្រុក​ច្រើនជាង​» ។​

​គួរ​បញ្ជាក់ថា ខុន​ដូ ខេ​ស៊ី គឺមាន​តម្លៃ​ចាប់ពី ៣៩,០០០​ដុល្លារ សម្រាប់ ១​បន្ទប់​គេង រហូតដល់​ជាង ៦៤,០០០​ដុល្លារ សម្រាប់ ២​បន្ទប់​គេង ។ ទន្ទឹម​ជាមួយគ្នា ក្រុមហ៊ុន​បាន​ផ្ដល់នូវ​លក្ខខណ្ឌ​ជាច្រើន ក្នុង​ការបង់​ផ្ដាច់ និង​បង់​រំ​លោះ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​៕​ដោយ​៖CEN


×