Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​អង្ករ​ពី​កម្ពុជា​កើន​ប្រមាណ​១៦​ភាគយ ក្នុង​រយៈពេល ១១​ខែ ឆ្នាំ​២០២០

​ភ្នំពេញ​៖ ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ក្នុង​រយៈពេល ១១​ខែ នៅ​ឆ្នាំ​២០២០ សម្រេចបាន ៦០១ ០៤៥ តោន​។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ក​បុក​ផ្លូវការ​របស់ លោក វេ​ង សាខុន រដ្ឋមន្ត្រី​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។​

​ក្នុងចំណោម​ការនាំចេញ​អង្ករ​សរុប ក្នុងនោះ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៤៨១ ១២៣ តោន​, អង្ក​រស​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន ១១៣ ៧០៣ តោន និង​អង្ករ​ចំ​ហ៊ុយ​មាន​ចំនួន ៦ ១៥១ តោន​។

​លោក វេ​ង សាខុន​ថា ការនាំចេញ​អង្ករ​រយៈ​១១​ខែ នៅ​ឆ្នាំ​២០២០​នេះ គឺមាន​ការកើនឡើង​ប្រមាណ ៨៦ ៨៩៦ តោន ស្មើនឹង +១៦,៩០ ភាគរយ ដែល​ធៀប​ទៅនឹង​រយៈពេល​១១​ខែ នៅ​ឆ្នាំ​២០១៩ មានតែ​ចំនួន ៥១៤ ១៤៩ តោន ប៉ុណ្ណោះ ។

​ដោយឡែក សម្រាប់​ខែ​វិឆ្ឆិកា ឆ្នាំ​២០២០ នេះ​សម្រេច​ការនាំចេញ​អង្ករ​បាន​ចំនួន ៦៤ ៧៤០ តោន មានការ​កើនឡើង​ចំនួន ៨ ៥៣១ តោន ស្មើនឹង ១៥,១៨​ភាគរយ ធៀប​ទៅនឹង​បរិមាណ​នាំចេញ​នៅ​ខែ​វិឆ្ឆិកា ឆ្នាំ​២០១៩​។​

​ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល ១១​ខែ​កន្លងទៅនេះ មាន​ចំនួន ៦០ ប្រទេស​។ ក្នុងនោះ នៅក្នុង​សហភាព​អ៊ឺរ៉ុប​មាន​ប្រទេស​ចំនួន ២៤ ក្នុងចំណោម​២៨ ប្រទេស​, ប្រទេស​ចិន​(​រួមទាំង កោះ​ហុងកុង​, ម៉ាក់​កាវ និង​តៃវ៉ាន់​), ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៦ ហើយ​និង​នៅ​ទ្វិ​ប​ដ៏ទៃទៀត​ចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមហ៊ុន​ចំនួន ១០ ក្នុងចំណោម ៧២​ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​ច្រើនជាងគេ ។​

​សូមបញ្ជាក់ថា ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល ១១​ខែ​ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៩ មាន​កំណើន​នៅ​គ្រប់​គោលដៅ​នាំចេញ​ទាំងអស់ ដោយឡែក​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី​១៖ ១) ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ២៣៤ ៩៤០ តោន ស្មើនឹង​៣៩,០៩ ភាគរយ​, ២) ការនាំ​ចេញទៅ​សហភាព​អ៊ឺរ៉ុប​មាន​ចំនួន ២៤ ប្រទេស មាន​បរិមាណ​សរុប​ចំនួន ១៨៨ ៤៣៦ ស្មើនឹង ៣១,៣៥​ភាគរយ​, ៣) បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មាន​បរិមាណ​សរុប​ចំនួន ៧៨ ២០៨ តោន ស្មើនឹង ១៣,០១​ភាគរយ​, និង ៤) គោលដៅ​ដ៏ទៃទៀត ចំនួន​២៩ ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៩៩ ៤៦១ តោន ស្មើនឹង ១៦,៥៥​ភាគរយ ៕

​ខ​) ការនាំចេញ​ស្រូវ​នៅតាម​បណ្តា​ច្រក​នៃ​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម មកទល់​ថ្ងៃទី ៣០ ខែ​វិឆ្ឆិកា ឆ្នាំ​២០២០ មាន​បរិមាណ​សរុប​ចំនួន ១ ៧៧៧ ១០៧ តោន ។ បរិមាណ​នាំចេញ​សម្រាប់​មួយថ្ងៃ នៅ​ថ្ងៃទី​៣០ ខែ​វិឆ្ឆិកា ឆ្នាំ​២០២០ នេះ មាន​ចំនួន ២៦ ៦១៩ តោន ៕​ដោយ​៖CEN​

 

×