Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែ​និមន្ត​មក​យក​ចង្ហាន់​រាល់​ព្រឹក តែ​ចម្លែក​អី​ព្រឹក​នេះ​មិនឃើញ អ្នកភូមិ​កើតការ​សង្ស័យ​ក៏​នាំគ្នា​ដើររក ស្រាប់តែ​ពុទ្ធោ​….

​ព្រះសង្ឃ​ថៃ​ព្រះជន្ម ២១ វស្សា ត្រូវបាន​សម្លាប់​ដោយ​ដំរីព្រៃ​មួយ​ក្បាល​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ខណៈពេល​លោក​ទៅធ្វើ​សមាធិ​នៅលើ​ភ្នំ​មួយ​ក្នុងស្រុក Saeka នៃ​ខេត្ដ Kampaengphet ។​

​អ្នកភូមិ​ក្នុង​តំបន់​បាន​ស្វែងរក​ព្រះសង្ឃ​រងគ្រោះ បន្ទាប់ពី​លោក​មិនបាន​បង្ហាញខ្លួន និមន្ត​មក​ទទួលយក​ចង្ហាន់​ពី​ពួកគេ​ដូច​សព្វមួយដង​។ ក្រោយមក ពួកគេ​ក៏បាន​រកឃើញថា លោក​បាន​សុគត​ដោយមាន​របួស​យ៉ាងធ្ងន់ធ្ងរ ដែល​គេ​អះអាងថា​ជនល្មើស​គឺ​ជាស​ត្វ​ដំរី​តែម្តង​។​

​មេភូមិ​លោក ក្រៃ​វ៉ាន់ ណុ​នទី​ប៊ុត (Kraiwan Nontibut) បាន​និយាយថា ព្រះសង្ឃ​រងគ្រោះ​បាន​និមន្ត​ចុះ​ពីលើ​ភ្នំ​ប្រហែល ៦ ព្រឹក ជា​រៀងរាល់ថ្ងៃ ដើម្បី​មក​ទទួលយក​ចង្ហាន់​ពី​អ្នកភូមិ​ក្នុង​តំបន់​។​

​លោក ក្រៃ​វ៉ាន់ បាន​បន្តថា “​ព្រះសង្ឃ​រងគ្រោះ​មិនបាន​បង្ហាញខ្លួន​នៅ​ព្រឹក​នេះ​ទេ ហេតុដូច្នេះ ពួក​ខ្ញុំ​ក៏បាន​ដើរ​ឡើង​ភ្នំ​។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ស្លុតរន្ធត់​យ៉ាងខ្លាំង​នោះ គឺ​ពួក​ខ្ញុំ​បាន​ប្រទះឃើញ​សាកសព​របស់លោក ដែល​បាន​សុគត​យ៉ាង​អាណោចអាធ័ម​”៕ ដោយ​៖ លឹម ហុង​

×