Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមគ្រួសារ​របស់ ឯកឧត្តម ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ធា​គារ ជាង​១០​នាក់​មាន​ផ្ទុកមេរោគ​វីរុស​កូ​វីដ​១៩

​ភ្នំពេញ​៖ ទាក់ទង​នឹង​ការធ្វើ​តេស្ត​រក​មេរោគ កូ​វីដ​១៩​គិត​ត្រឹម ថ្ងៃទី​១ ខែធ្នូ​នេះ​ក្រុមគ្រួសារ​របស់ ឯកឧត្តម ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ធា​គារ ក្រសួងមហាផ្ទៃ ជាង​១០​នាក់​មាន​ផ្ទុកមេរោគ​វីរុស​កូ​វីដ​១៩ ។​

​សរុប​ឈ្មោះ​អ្នកជំងឺ Covid19​ក្រុមគ្រួសារ​របស់ ឯកឧត្តម ឆែម សាវុធ រួមមាន​៖
១. ឯកឧត្តម ឆែម សាវុធ​
២. លោកជំទាវ ហេង​គង់​
៣. លោកស្រី ឆែម សុភាព (​កូនស្រី​ឆ្បង ឯកឧត្តម ឆែម សាវុធ​)
៤. អ៉ឹ​ម សាន (​តៃកុង​ឡាន​)
៥. កែវ​រតនៈ​បញ្ញា (​កូន ឯកឧត្តម ឆែម សាវុធ​)
៦. កុមារា សាយ រតនៈ (​ក្មួយប្រុស អ្នកបើកបរ​របស់​ឯក​ឧ​ត្ត​ម ឆែម សាវុធ​)
៧. អ៊េ​ង ស៊ុន​ផាក​
៨. លោកស្រី កែវ​សុ​ភ័​ណ្ឌ (​ម្តាយមីង​របស់​អ្នកបើកបរ ឯកឧត្តម ឆែម សាវុធ​)
៩. លោកស្រី កាយ កេសរ (​សមាជិកគ្រួសារ​អ្នកបើកបរ​ឯកឧត្តម ឆែម សាវុធ​)
១០. លោក សេង ឆៃ​យ៉ា (​ជំនួយការ ឯកឧត្តម ឆែម សាវុធ​)
១១. លោកស្រី ឆែម សូ​នី​តា (​កូនស្រី​ពៅ ឯកឧត្តម ឆែម សាវុធ​)
១២. លោកស្រី អ៊ីវ ប៊ុន​សូ​នី​ដា (​ធ្វើការ​នៅ​ធនាគារ cathay United Bank ដែលជា​ភរិយា លោក​ស៊ីម សូ​ដា​ណា​រ៉ាត់​)
១៣. លោកស្រី លឹម លំអ (​ភរិយា​លោក តាំង សេ​បេន​អ័​ប​)
១៤. លោកស្រី សាយ ពិសី​ន (​សមាជិកគ្រួសារ​អ្នកបើកបរ​ឯកឧត្តម ឆែម សាវុធ​)
១៥. លោក សា​រ៉ុ​ម ដា​វីដ (​ក្មួយប្រុស របស់​អ្នកបើកបរ​ឯកឧត្តម ឆែម សាវុធ​)
​រួមជាមួយ​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ផ្ទុម​មេរោគ​កូ​វីត​១៩​ដែល​រកឃើញ​ក្នុង​ការឆ្លង​ក្នុង​សហគមន៍ ២ នាក់​ទៀត​

​ទីតាំង​ដែល​អ្នកជំងឺ​បាន​ឆ្លងកាត់​
១. ផ្ទះ​បុរី​សៀង​ណាំ (​ខេត្តសៀមរាប​)
២. ពន្ធនាគារ ម​១ ម​២ (​ភ្នំពេញ​)
៣. ភូ​ជនី​យ​ដ្ឋា​ន​ជប៉ុន​ផ្លូវ​៣១០ (​បឹង​កេងកង​)
៤. សណ្ឋាគារ ភ្នំពេញ​
៥. ក្រសួង មហាផ្ទៃ​
៦. ផ្សា​ទំនើប​អ៊ី​អន ១
៧. ហាង​លក់​គ្រឿង​អគ្គីសនី គឹមអេង (​ទួល​ទំពូង​)
៨. ភោជនីយដ្ឋាន អ៊ី​យ៉ឹ​ង​ម៉ា​ថូ​វ (​កោះ​ពេជ្រ​)
៩. ហាង​គុយទាវ​ចិន មុខ​មន្ទី​ពេទ្យ ខ្មែរ​~​សូ​វៀត​
១០. ផ្ទះ​នៅ​សង្កាត់​និរោធ ខ័​ណ្ឌ​ច្បារអំពៅ​
១១. សាលារៀន​អន្តរទ្វីប​អា​មេ​រិច​កាំ​ង សាខា​ចាក់អង្រែ​
១២. ក្រសួងមហាផ្ទៃ​
១៣. នាយកដ្ឋាន​ពត៌មាន​វិទ្យា ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា ជា​ប្រការ​គួរឱ្យ​សោកស្ដាយ​ណាស់ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា នេះ ភរិយា​ឯកឧត្តម ឆែម សាវុធ ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​មាន​អា​ការៈមិន​ស្រួលខ្លួន​រយៈពេល​ជាង​មួយ​សប្ដាហ៍ ហើយ​លទ្ធផល​ជា​បន្តបន្ទាប់​ក៏​បង្ហាញថា​ឯកឧត្តម ឆែម សាវុធ និង​សមាជិកគ្រួសារ​មួយចំនួនទៀត​ក៏បាន​ឆ្លង​ជំងឺ​នេះដែរ​។

​ដូច្នេះ​គឺជា​ការចាំបាច់​បំផុត​ដែល​ខ្ញុំ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ តាម​វិធាន​របស់​ក្រសួងសុខាភិបាល​។ ទោះបីជា​យ៉ាងណា ខ្ញុំ​នៅតែ​បន្ត​បំពេញភារកិច្ច​ពិនិត្យ​សម្រេច​លើ​សំណើរ និង​សំណូមពរ​នានា​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​បងប្អូន​ជនរួមជាតិ​ជាធម្មតា​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ ពី​បន្ទប់​ដាច់ដោយឡែក​នៅផ្ទះ​របស់ខ្ញុំ​។

​ខ្ញុំ​សូម​អំពាវនាវ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ទាំងអស់ សូម​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ និង​អនុវត្ត​ការដាក់​ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ដើម្បី​តាមដាន​សុខភាព​ក្នុង​រយៈពេល​១៤​ថ្ងៃ​ឱ្យបាន​ច្បាស់លាស់​បំផុត ។

​ដោយឡែក​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​នគរបាលជាតិ ដែល​មិនមាន​ការជាប់​ពាក់ព័ន្ធ​សូម​បន្ត​បំពេញភារកិច្ច​ជាធម្មតា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​អនាម័យ ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត ចៀសវាង​ការប្រមូលផ្ដុំ និង​តាមដាន​សុខភាព​ជាប្រចាំ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​បទបញ្ជា​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ​ចំណុះ​ក្រសួងមហាផ្ទៃ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២៨​វិច្ឆិកា​។​

​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការបំពេញ​ការងារ នៅក្នុង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ រហូត​មានការ​ជូនដំណឹង​ជាថ្មី​។ នេះ​បើតាម​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ។​

​បទបញ្ជា​នេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការបំពេញ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ពន្ធនាគារ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ត្រូវ​បន្ត​បំពេញការងារ ពី​ចម្ងាយ​តាមរយៈ​អន​ឡាញ​»​។​

​ចំណែក​ថ្នាក់ដឹកនាំ មន្ត្រី និង​អនុរក្ស​ពន្ធនាគារ នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ទូទាំងប្រទេស លើកលែងតែ​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​បន្ត​បំពេញការងារ​ជាធម្មតា ដោយ​ត្រូវ​លើកកម្ពស់​ការពង្រឹង ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ និង​សុវត្ថិភាព​ឲ្យ​ហ្មត់ចត់ ជាមួយនឹង​ការបន្ត​ការអនុវត្ត​វិធានការ​នានា របស់​ក្រសួងសុខាភិបាល ក្នុងការ​បង្ការ ទប់ស្កាត់​ការចម្លង ជំងឺ​កូ​វីដ​១៩​។​

​ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ចំណុះ​ទីស្តីការ​ក្រសួងមហាផ្ទៃ ត្រូវ​បន្ត​បំពេញការងារ​ជាធម្មតា លើកលែងតែ​អ្នក​ដែល​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទន្ទឹមនេះ ដើម្បី​លើកកម្ពស់​ការអនុវត្ត​វិធានការ​នានា​ក្នុងការ​បង្ការ ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ នៅតាម​អគ្គនាយកដ្ឋាន និង​អង្គភាព​ទាំងនោះ រដ្ឋលេខាធិការ​ទទួល​បន្ទុក អគ្គនាយក និង​ប្រធាន​អង្គភាព ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវ​ចាត់តាំង​ឲ្យ​មានការ​វាស់​កម្តៅ និង​លាងដៃ​ជាមួយ​ទឹក​អាល់កុល ឬ​អាល់កុល​ជែ​ល មុនពេល​ចូលធ្វើការ ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ ការរក្សា​គម្លាត សុវត្ថិភាព​បុគ្គល និង​កាត់បន្ថយ​ការជួបជុំ​ជាដើម​។​

​អនុវត្តតាម​ការអំពាវនាវ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​បាន​លេចចេញ​នូវ​សញ្ញាណ​នៃ​ការឆ្លង​ចូលក្នុង​សហគមន៍ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ (​ហៅថា “​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​”) ក្រសួងមហាផ្ទៃ​ពិនិត្យឃើញថា មាន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ ឬ ដោយ​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ស្ម័គ្រចិត្ត​ទៅធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​វីដ​១៩ និង​បានធ្វើ​ច​ត្តា​ឡី​ស័ក តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ដើម្បី​បន្ត​ពង្រឹង​ការអនុវត្ត វិធានការ​នានា សំដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រសួងមហាផ្ទៃ​ចេញ​បទបញ្ជា​ដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ចំណុះ​ក្រសួងមហាផ្ទៃ ដូចខាងក្រោម​៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដែល​មិនទាន់​បានធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​វីដ​១៩ ត្រូវ​រូតរះ​ទៅធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​វីដ​១៩ នៅតាម​ទីតាំង​នានា​ដែល​កំណត់ដោយ​ក្រសួង សុខាភិបាល ព្រមទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់​បំផុត តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ហើយ​មិនត្រូវ​ដើរចេញ​ក្រៅ​ផ្ទះ ឬ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងអំឡុង​ពេលធ្វើ ច​ត្តា​ឡី​ស័ក​នេះ សំដៅ​ទប់ស្កាត់​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។ ចំពោះ​អ្នក​ដែល​បានធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​វីដ​១៩ លើក​ទី​១ រួចហើយ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់​បំផុត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​បន្ត​ទៅធ្វើ​រោគវិនិច្ឆ័យ រក​វីរុស​នេះ​ជា​បន្តបន្ទាប់ តាម​កាលបរិច្ឆេទ​ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល​។ ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការបំពេញ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ រហូតដល់ មានការ​ជូនដំណឹង​ជាថ្មី​។ ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ត្រូវ​បន្ត​បំពេញការងារ​ពី​ចម្ងាយ​តាមរយៈ​អន​ឡាញ (Online)៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×