Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប​នៅ​តំបន់​ជ្រោយចង្វា ប្រវែង ៩២២​ម៉ែត្រ

​ភ្នំពេញ​៖ ដោយ​ប្រទេស​មាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍន៍ ការធ្វើដំណើរ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ពិតជា​សំខាន់​ណាស់ រាជរដ្ឋាភិបាល​ក៏បាន​សម្រេចចិត្ត​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប​ថ្មី​មួយទៀត​ទុក​ជូន​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ទៅមក​ឆ្លងកាត់​ពី​តំបន់​ជ្រោយចង្វារ មក​តំបន់​ឬ​ស្សី​កែវ​ផ្លូវជាតិ​លេខ​៥​។​

​នា​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​ត្រៀម​រៀបចំ​ពិធីបើកការដ្ឋាន​ស្ពាន​ឆ្លងកាត់​ទន្លេសាប​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រៀម​បើក​ការដ្ឋាន​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧​ខាង​មុននេះ​។ ស្ពាន​ថ្មី​មួយ​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួម​បញ្ជៀ​ស​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៦ ឆ្លង​ចូល​ផ្លូវជាតិ​លេខ​៥​។​

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ស្ពានបេតុង​អារ​មេ​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប មាន​ទីតាំង​ឆ្លង​ទន្លេសាប លើ​តម្រង់ផ្លូវ​សាលា​ដែក ក្នុង​ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ជ្រោយចង្វា ប្រវែង ៩២២​ម៉ែត្រ ទទឹង ២០,៥​ម៉ែត្រ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង ១,២៥​ម៉ែត្រ​សងខាង កម្ពស់​សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹង​កម្រាល​ស្ពាន ៣៤​ម៉ែត្រ សសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​ចំនួន ៤​សសរ គម្លាត​ពីគ្នា ១២០​ម៉ែត្រ គន្លង​ខ្សែ​យានយន្ត​ទទឹង ៣,៧៥​ម៉ែត្រ គន្លង​ធ្វើចរាចរ​ចំនួន ២​ខ្សែ​ទៅ ២​ខ្សែ​មក ល្បឿន​សុវត្ថិភាព ៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង កម្ពស់​នាវាចរ​ក្រោម​ស្ពាន អតិបរមា​នៅ​រដូវវស្សា ១០,៥​ម៉ែត្រ កម្ពស់​នាវាចរ​ក្រោម​ស្ពាន អប្បបរមា​នៅ​រដូវប្រាំង ២០,៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ ដាក់​ស្លាក​សញ្ញា​ចរាចរ​៕​ ដោយ​៖​កូ​ឡាប​

×