Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ហ៊ុន ម៉ា​នី​៖ “លទ្ធផល​ផ្លូវការ​សម្រាប់​ខ្ញុំ ធ្វើ​តេស្ត​កូ​វីដ​១៩ អវិជ្ជមាន​ តែត្រូវ​ស្នាក់នៅ​ដាច់ពីគ្នា​និង​តាមដាន​សុខភាព​​១៤​ថ្ងៃ​

​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ បាន​បញ្ជាក់ថា​៖ លទ្ធផល​ផ្លូវការ​រូប​លោ​នៅលើ «​តេស្ត​កូវីដ​១៩» នៅ​ព្រឹក​នេះ​គឺ « អវិជ្ជមាន​»​ ហើយលោកថា ​នឹងត្រូវ​ស្នាក់នៅ​ដាច់ពីគ្នា​និង​តាមដាន​សុខភាព​របស់ខ្ញុំ​ក្នុងអំឡុងពេល​១៤​ថ្ងៃ​។​

​លោក​ហ៊ុន ម៉ា​នី ថ្លែងថា​៖ លោ​ក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ភក្តិ​រួមការ​ងារ និង​អ្នក​រាល់គ្នា ដែល​បាន​ផ្ញើ​សារ​បង្ហាញ​ពី​ក្តីបារម្ភ និង​បាន​ជូនពរ​ចំពោះ​ខ្ញុំ​។ ខ្ញុំ​ពិតជា​រំភើប​រីករាយ​ចំពោះ​ពាក្យពេចន៍​របស់​អ្នក ហើយ​ជា​មនោសញ្ចេតនា​ដ៏​ថ្លៃថ្លា ដែល​មិនអាច​រក​ពាក្យ​និយាយ​អស់​បាន​ពី​ដួងចិត្ត​។

​លោក​ហ៊ុន ម៉ា​នី មានឈ្មោះ​ក្នុង​បញ្ជី​រួម​៦៦​នាក់ ដែល​លេខាធិការដ្ឋានរ​ដ្ឋ​សភា​បាន​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​សុខាភិបាល សង្ស័យ​មានការ​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​លោក ឡូយ សុផាត ជា​តំណាងរាស្ត្រ ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​លោក​ឆែម សាវុធ​៕ដោយ៖បញ្ញាស័ក្តិ​

×