ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ដែលមានអាយុ ៥៣ ឆ្នាំ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីថ្មីៗនេះ នាងបានបង្ហោះរូបថតរបស់នាង ថតជាមួយស្វាមី និងកូនប្រុសរបស់នាង នៅលើបណ្តាញសង្គម Instagram ដែលធ្វើឱ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាសម្រស់របស់នាងនៅតែខ្ចីល្ហក់ ដែលមើលទៅប្រៀបដូចជាកូនស្រីជាងប្រពន្ធ ឬ ជាមិត្តស្រីរបស់កូនប្រុសអ៊ីចឹង។
អ្នកស្រី Puspa Dewi មកពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ត្រូវបានមហាជនចាត់ទុកថា មានរូបសម្រស់ស្អាតមិនចេះចាស់ បើទោះជាឆ្នាំនេះមានវ័យ ៥៣ ឆ្នាំ ទៅហើយក្តី ប៉ុន្តែ មើលទៅដូចទើបអាយុ ២០ ឆ្នាំ ប៉ុណ្ណោះ។
អ្នកស្រី Puspa ត្រូវបានដឹងថា មានកូនប្រុស២នាក់ ដែលពួកគេម្នាក់ៗមានអាយុជាង ២០ ឆ្នាំ អស់ទៅហើយ និងមានចៅប្រុសម្នាក់ផងដែរ។ អ្នកស្រីបានរៀបការជាមួយស្វាមីដែលមានអាយុ ៥៦ ឆ្នាំ អស់រយៈពេល ២៦ ឆ្នាំ មកហើយ។
នៅក្នុងផុសមួយ អ្នកស្រីបានបង្ហោះរូប២សន្លឹក ដោយក្នុងនោះរូបម្នាក់ឯង និងរូបថតអនុស្សាវីយ៍ជាមួយប្តីកាលនៅអាយុ ២៧ ឆ្នាំ។ រូបថតទី១ គឺនៅពេលពួកគេកំពុងផ្តើមស្នេហ៍ដំបូង និងរូតថតទី២គឺក្នុងនាមជាយាយតា។
ពិតមែនហើយ នៅរាល់ពេលដែលអ្នកស្រី Puspa ថតរូបជាមួយកូនប្រុសអាយុ ២៤ ឆ្នាំ ពួកគេតែងត្រូវបានមហាជនយល់ច្រឡំថា ជាប្តីប្រពន្ធនឹងគ្នាតែម្តង ព្រោះថា នាងមើលទៅមានវ័យស្របាលនឹងកូនប្រុសដែរ។
យោងតាម China Press បានឲ្យដឹងថា អ្នកស្រី Puspa មានមុខមាត់ស្រស់ស្អាត និងនៅក្មេងខ្ចីបែបនេះ ក៏ព្រោះតែដោយសារអ្នកស្រីតែងធ្វើលំហាត់ប្រាណទៀងទាត់ របបអាហារមានកំណត់ដែលធ្វើឲ្យមានសុខភាពល្អ និងភាពសប្បាយរីករាយជាមួយគ្រួសារច្រើន។ អ្នកស្រីស្រឡាញ់ចូលចិត្តវិស័យកីឡា តាំងពីនៅរៀនថ្នាក់មជ្ឈឹម ហើយហាត់ប្រាណរាប់ទសវត្សមកហើយ។
លើសពីនេះ អ្នកស្រី Puspa ក៏បានចូលរួមយ៉ាងសកម្មនៅហ្សាំបា ប៉ុន្តែ ក៏ចាប់អារម្មណ៍នឹងលំហាត់ប្រាណរត់ និងលេងបាល់បោះផងដែរ។ អ្នកស្រីក៏តែងបង្ហោះឈុតរាំនៅលើបណ្តាញសង្គម Tik Tok ម្តងម្កាលផងដែរ៕ ដោយ៖ លឹម ហុង
View this post on Instagram
View this post on Instagram