Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ​ទាំង ៣៤​ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ ចាប់ផ្តើម​ដំណើរការ​អ៊ុត​បេ​ទី​ម ដោយ​ប្រើ​ពេលវេលា ៩០​ថ្ងៃ​

​ព្រះសីហនុ​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​អញ្ជើញ​បើក​ឱ្យ​ដំណើរការ ការ​អ៊ុត​បេ​ទី​ម លើផ្លូវ​ទាំង ៣៤​ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ពិនិត្យមើល​សកម្មភាព​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ទៀត​នៃ​ផ្លូវ​ទាំងនេះ​នៅ​ព្រឹក ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​។​

​គួរ​បញ្ជាក់ថា គម្រោង​សាងសង់​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ផ្លូវ ៣៤​ខ្សែ នៅក្នុង​ខេត្ត​ព្រះសីហនុ បានចាប់ផ្តើម​អ៊ុត​កៅស៊ូ​បេ​ទី​មី​ន័​រ​កម្រាស់ ០.០៧ ម៉ែត្រ បន្ថែម​ពីលើ​បេតុង ដែល​បាន​ចាក់​រួច​ជា​បន្តបន្ទាប់​មាន​កម្រាស់​០.២៥​ម៉ែត្រ នៅ​ថ្ងៃទី​២​ខែធ្នូ​នេះ​ក្រោយ​ពីថ្ងៃ បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវ ការ ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​ឆ្នាំ ២០១៩ រួចមក​។ ជា​ជំហាន​ដំបូង​នេះ​ក្រុមការងារ​នឹងធ្វើ​ការ​អ៊ុត​បេ​ទី​ម​លើ​ខ្សែ​ផ្លូវធំៗ​ជាមុន និង​បន្តទៅ​ខ្សែ​ផ្លូវ​ផ្សេង ទៀត​តាម​ផែនការ និង​ពេលវេលា​ដែល​បាន​គ្រោងទុក​។ ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ និង​ក្រុមហ៊ុន​អ៊ុត​បេ​ទី​ម​នឹង​សហការគ្នា​ដើម្បីឱ្យ​ដំណើរការ​ស្ថាបនា និង​អ៊ុត​បេ​ទី​ម​ធានាបាន​នូវ​បរិមាណ គុណភាព និង​សោភ័ណ ភាព ក្នុង​ខេត្ត​ព្រះសីហនុ​របស់​យើង បំរើឱ្យ​វិស័យ​ទេសចរណ៍ និង​វិនិយោគ​នាពេលខាងមុខ​។​

​សូម​ជម្រាប​ផងដែរ​ថា ចំពោះ​ក្រុមហ៊ុន​ដែល​ទទួល​គម្រោង​អ៊ុត​បេ​ទី​ម​លើផ្លូវ​ទាំង ៣៤ ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចំនួន ៣​ក្រុមហ៊ុន​គឺ​៖

១.​ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួល​អ៊ុត​បេ​ទី​ម ផ្លូវ​ចំនួន​០៥​ខ្សែ ទទួល​អ៊ុត​ផ្លូវ​ចំនួន ៥​ខ្សែ ចាប់ ផ្ដើម​អ៊ុត​ចេញពី​រង្វង់​មូល​ព្រះ​សេវ​: ដល់​រង្វង់​មូល​ផ្លូវបំបែក​រាម ជាប់ (​ផ្លូវជាតិ​លេខ​៤)​។

២.​ក្រុមហ៊ុន TCM Engineering Co., LTD ទទួល​ចំនួន​១២​ខ្សែ ចាប់ផ្ដើម​អ៊ុត​ចេញពី​រង្វង់​មូល​ព្រះ​សេវា​: ស្ថិតនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ នប់ ឆ្ពោះ​មកកាន់​មហាវិថី​ជំទាវ​ម៉ៅ​។​

៣.​ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវ​ចំនួន ១៧​ខ្សែ ទទួល​អ៊ុត​ផ្លូវ​ចំនួន ១៧​ខ្សែ ចាប់ផ្តើម​អ៊ុត​ចេញពី​រង្វង់​មូល​តោ​ពីរ​ទៅដល់​ផ្លូវ​ពូ​លូ​វ៉ៃ (​ផ្លូវ​លេខ​៥០០)​ស្ថិតនៅក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ហើយ​ក្រុមហ៊ុន​ទាំង​៣​នេះ​កំពុងដំណើរការ​អ៊ុត​បេ​ទី​ម​ព្រមៗ​គ្នា​។ ដោយឡែក​ក្រុមហ៊ុន L.S Construction Lee Service Cambodia PTC,LTD បានឱ្យដឹងថា ក្រុមហ៊ុន​ប្រើពេល​វេលា ៩០​ថ្ងៃ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​កុម្ភៈ ឬ​ដើមខែ​មីនា ឆ្នាំ ២០២១ ខាងមុខ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×