Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម (​ក្រៅពី​អង្ករ​) ក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានចេញ​របាយការណ៍រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០​នេះ លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ទៅ​ក្រៅប្រទេស ក្រៅពី​អង្ករ មាន​ចំនួន ៥ ០៥៧ ១៨១,៥៤ តោន​។​

​នៅក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០​នេះ លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ទៅ​ក្រៅប្រទេស​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបាន​ពី​អគ្គនាយកដ្ឋាន​កសិកម្ម ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ អគ្គនាយកដ្ឋាន​កៅស៊ូ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​៖ បរិមាណ​នាំចេញ​ផលិតផល​កសិកម្ម ក្រៅពី​អង្ករ ក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០ មាន​ចំនួន ៥ ០៥៧ ១៨១,៥៤ តោន ក្នុងនោះ​មាន​ផលិតផល​កសិកម្ម​មួយចំនួន​មាន​កំណើន​ល្អប្រសើរ ដូចជា​៖

១) ដំឡូង​មី​ក្រៀម​ចំនួន ១ ៣១២ ៩១៣,៣០ តោន មាន​កំណើន ៨,២៦ % ធៀប​ទៅនឹង​ឆ្នាំ​២០១៩
២) ល្ង​ចំនួន ៥ ៧៩៩,៣៩ តោន មាន​កំណើន ៣៩,៨១% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៣) ផ្លែ​ចេក​ស្រស់​ចំនួន ៣០០ ១៧៣,៩៨ តោន មាន​កំណើន ១១៦,៩៧% ធៀប​ទៅនឹង​២០១៩
៤) គ្រាប់ស្វាយចន្ទី​ចំនួន ២១៤ ៧២១,២១ តោន មាន​កំណើន ២៦,៥៨% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៥) គ្រាប់ពោត​ចំនួន ១៩៤ ៥០០,២៨ តោន មាន​កំណើន ៦៣,៨៥% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៦) ផ្លែស្វាយ​ស្រស់​ចំនួន ៩០ ៨០១,៧៦ តោន មាន​កំណើន ៨៣,៥០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៧) ដំណាប់​ស្វាយ ៥ ៧៥៥,៨៦ តោន មាន​កំណើន ១៥៩,៦០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៨) ម្ទេស​ស្រស់​ចំនួន ៦២ ៤៣២,៧៨ តោន មាន​កំណើន ៣៨,០២% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៩) ម្ទេស​ក្រៀម ១ ៨០០,០០ តោន ស្មើនឹង​ឆ្នាំ​២០១៩
១០) ម្រេច ៤ ៩៨២,៦៥ តោន មាន​កំណើន ៣៩,៣៩% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
១១) ជ័រកៅស៊ូ​ចំនួន ២៩០ ៧០០,០០ តោន មាន​កំណើន ១៨,៣០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
១២) គ្រាប់​ឈូក ៣ ៨១៥,៣៣ តោន មាន​កំណើន ៤ ៩៨៧% ធៀប​ទៅនឹង​ឆ្នាំ​២០១៩ ។​

​សូមបញ្ជាក់ថា​៖ ក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ចំនួន ៦៧ មុខ ទៅកាន់​គោលដៅ​ចំនួន ៤៦​ប្រទេស ៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×