Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងមហាផ្ទៃ ដាក់ចេញ​គោលការណ៍​ណែនាំ ៧ ចំណុច សម្រាប់​អនុវត្ត​អំឡុង​ពេលចេញ​-​ចូល​ទីស្តីការក្រសួង និង​អង្គភាព​នានា​ចំណុះ​ក្រសួងមហាផ្ទៃ ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដីណែនាំ​ស្ដីពី​ការ ចេញ ចូល ទីស្ដីការ​ក្រសួងមហាផ្ទៃ និង​អង្គភាព​នានា​ចំណុះ​ក្រសួងមហាផ្ទៃ ក្នុងអំឡុងពេល​នៃ​ការបង្ការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា​។​

​ក្នុងអំឡុងពេល​នៃ​ការបង្ការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ ពាក់ព័ន្ធ​នឹង “​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​។ ក្រសួងមហាផ្ទៃ​សូម​ធ្វើការ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ចំណុះ ក្រសួងមហាផ្ទៃ ព្រមទាំង​សាធារណជន អំពី​វិធានការ​មួយចំនួន ក្នុង​ការចេញ​-​ចូល​ទីស្តីការ​ក្រសួងមហាផ្ទៃ និង អង្គភាព​នានា​ចំណុះ​ក្រសួងមហាផ្ទៃ ដែលមាន​ដូចខាងក្រោម​៖

១. ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ចំណុះ​ក្រសួងមហាផ្ទៃ ដែល​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក នឹងត្រូវ​បានផ្តល់​ជូន​នូវ​ប័ណ្ណ​សម្គាល់​សម្រាប់​ការចេញ​-​ចូល​ទីស្តីការ​ក្រសួងមហាផ្ទៃ និង​អង្គភាព​នានា​ចំណុះ​ក្រសួងមហាផ្ទៃ​។ ប័ណ្ណ​ដែល​ផ្តល់ជូន​នេះ តម្រូវឱ្យ​សាមីខ្លួន​សរសេរ​ឈ្មោះ និង​ចុះហត្ថលេខា​ដោយផ្ទាល់​។​

២. ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក មិនត្រូវ​បានផ្តល់​ជូន​នូវ​ប័ណ្ណ​ចេញ​-​ចូល​នេះឡើយ ហើយ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់​បំផុត តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ។​

៣.​អគ្គនាយក ប្រធាន​អង្គភាព ចំណុះ​ក្រសួងមហាផ្ទៃ ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី ដែល ត្រូវ​ទទួលបាន​ប័ណ្ណ​ចេញ​-​ចូល​នេះ រួច​បញ្ជូនមក​អគ្គលេខា​ធិ​ការដ្ឋាន ក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវ​ចាត់ចែង​រៀបចំ​ប័ណ្ណ​ចេញ​-​ចូល​សម្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រី ផ្អែក​តាម​បញ្ជី​ឈ្មោះ​ដែល​ទទួលបាន​ពី​អគ្គនាយកដ្ឋាន និង​អង្គភាព ចំណុះ​ក្រសួងមហាផ្ទៃ ព្រមទាំង​រៀបចំ​ប័ណ្ណ​ចេញ​-​ចូល​សម្រាប់​ផ្តល់ជូន​ភ្ញៀវ ដែលមាន​ភារកិច្ច​ចូលមក​ទីស្តីការ​ក្រសួងមហាផ្ទៃ និង​អង្គភាព​នានា​ចំណុះ​ក្រសួងមហាផ្ទៃ​។ ទន្ទឹមនេះ ត្រូវ​រៀបចំ​សៀវភៅ​កត់ត្រា​ប្រចាំថ្ងៃ សម្រាប់​៥. ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែលមាន​ប័ណ្ណ​ចេញ​-​ចូល ត្រូវ​ធ្វើការ​វាស់​កំដៅ និង​បាញ់​សម្អាត​ខ្លួនប្រាណ និង បាញ់​សម្អាត​ដៃ​ដោយ​ទឹក​អាល់កុល នៅ​ច្រកចូល​នៃ​អគារ​ទីស្តីការ​ក្រសួងមហាផ្ទៃ និង​អង្គភាព​នានា ចំណុះ​ក្រសួងមហាផ្ទៃ ហើយ​ត្រូវ ចុះឈ្មោះ និង​កម្រិត​កំដៅ នៅក្នុង​សៀវភៅ​កត់ត្រា​ប្រចាំថ្ងៃ​។ ចំពោះ ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែលមាន​កំដៅ​លើសពី ៣៧​អង្សារ មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ក្នុង​អគារ​ទីស្ដីការ ក្រសួងមហាផ្ទៃ និង​អង្គភាព​នានា​ចំណុះ​ក្រសួងមហាផ្ទៃ​ឡើយ ហើយ​សាមីខ្លួន​ត្រូវ​រួសរាន់​ទៅ​ពិគ្រោះ យោបល់​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ឬ​ទាក់ទង​ទៅ​ភ្នាក់ងារ​សុខាភិបាល តាមរយៈ​ទូរស័ព្ទ​លេខ ១១៥​។​

៦. ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង ស្ថាប័ន​ផ្សេង មន្ត្រី​នៃ​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន ព្រមទាំង​សាធារណជន ដែលមាន​ភារកិច្ច​ចូលមក​ទីស្តីការ​ក្រសួងមហាផ្ទៃ និង​អង្គភាព​នានា​ចំណុះ ក្រសួងមហាផ្ទៃ ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ ការ​វាស់​កំដៅ ការបាញ់​សម្អាត​ខ្លួនប្រាណ និង​បាញ់​សម្អាត ដៃ​ដោយ​ទឹក​អាល់កុល ព្រមទាំង​ត្រូវ ចុះឈ្មោះ និង​កម្រិត​កំដៅ នៅក្នុង​សៀវភៅ​កត់ត្រា​ប្រចាំថ្ងៃ​នៅតាម ច្រកចូល​នៃ​ទីស្តីការ​ក្រសួងមហាផ្ទៃ និង​អង្គភាព​នានា​ចំណុះ​ក្រសួងមហាផ្ទៃ ។​

៧. ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ មន្ត្រី​ពន្ធនាគារ និង​ភ្ញៀវ​ទាំងអស់ ត្រូវ​ពាក់​ប័ណ្ណ​

​ចេញ​-​ចូល ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ ជាប់ ជាប្រចាំ និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ក្នុងពេល​មាន វត្តមាន និង​ពេល​បំពេញការងារ ក្នុង​ទីស្តីការ​ក្រសួងមហាផ្ទៃ និង​អង្គភាព​នានា​ចំណុះ​ក្រសួងមហាផ្ទៃ​។ ទទួលបាន​សេចក្តីណែនាំ​នេះ សូម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា​ចំណុះ​ក្រសួងមហាផ្ទៃ ធ្វើការ​កត់ត្រា​ឈ្មោះ និង​កម្រិត​កំដៅ​របស់ ថ្នាក់ដឹកនាំ និង​មន្ត្រី ព្រមទាំង​សាធារណជន បន្ទាប់ពី​បាន​ត្រួតពិនិត្យ​សុខភាព​រួចរាល់​។​

៤. អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវ​ចាត់​មន្ត្រី​ដើម្បី​ទទួល​លិខិត​ចេញ​-​ចូល​ទាំងអស់ នៅ​ច្រកចូល នៃ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដោយ​ត្រូវអនុវត្ត​ឱ្យបាន​ហ្មត់ចត់​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩​។​

៥. ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែលមាន​ប័ណ្ណ​ចេញ​-​ចូល ត្រូវ​ធ្វើការ​វាស់​កំដៅ និង​បាញ់​សម្អាត​ខ្លួនប្រាណ និង បាញ់​សម្អាត​ដៃ​ដោយ​ទឹក​អាល់កុល នៅ​ច្រកចូល​នៃ​អគារ​ទីស្តីការ​ក្រសួងមហាផ្ទៃ និង​អង្គភាព​នានា ចំណុះ​ក្រសួងមហាផ្ទៃ ហើយ​ត្រូវ ចុះឈ្មោះ និង​កម្រិត​កំដៅ នៅក្នុង​សៀវភៅ​កត់ត្រា​ប្រចាំថ្ងៃ​។ ចំពោះ ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែលមាន​កំដៅ​លើសពី ៣៧​អង្សារ មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ក្នុង​អគារ​ទីស្ដីការ ក្រសួងមហាផ្ទៃ និង​អង្គភាព​នានា​ចំណុះ​ក្រសួងមហាផ្ទៃ​ឡើយ ហើយ​សាមីខ្លួន​ត្រូវ​រួសរាន់​ទៅ​ពិគ្រោះ យោបល់​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ឬ​ទាក់ទង​ទៅ​ភ្នាក់ងារ​សុខាភិបាល តាមរយៈ​ទូរស័ព្ទ​លេខ ១១៥​។​

៦. ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង ស្ថាប័ន​ផ្សេង មន្ត្រី​នៃ​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន ព្រមទាំង​សាធារណជន ដែលមាន​ភារកិច្ច​ចូលមក​ទីស្តីការ​ក្រសួងមហាផ្ទៃ និង​អង្គភាព​នានា​ចំណុះ ក្រសួងមហាផ្ទៃ ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ ការ​វាស់​កំដៅ ការបាញ់​សម្អាត​ខ្លួនប្រាណ និង​បាញ់​សម្អាត ដៃ​ដោយ​ទឹក​អាល់កុល ព្រមទាំង​ត្រូវ ចុះឈ្មោះ និង​កម្រិត​កំដៅ នៅក្នុង​សៀវភៅ​កត់ត្រា​ប្រចាំថ្ងៃ​នៅតាម ច្រកចូល​នៃ​ទីស្តីការ​ក្រសួងមហាផ្ទៃ និង​អង្គភាព​នានា​ចំណុះ​ក្រសួងមហាផ្ទៃ ។​

៧. ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ មន្ត្រី​ពន្ធនាគារ និង​ភ្ញៀវ​ទាំងអស់ ត្រូវ​ពាក់​ប័ណ្ណ​ចេញ​-​ចូល ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ​ជាប់​ជាប្រចាំ និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ក្នុងពេល​មាន​វត្តមាន និង​ពេល​បំពេញការងារ ក្នុង​ទីស្តីការ​ក្រសួងមហាផ្ទៃ និង​អង្គភាព​នានា​ចំណុះ​ក្រសួងមហាផ្ទៃ​៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×