Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ថ្ងៃទី​៣ ខែ​ធ្ន មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ចំនួន ៤​នាក់​ទៀត ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានប្រកាសថា​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ចំនួន ០៤​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​) និង​មិនមាន​អ្នកជា​សះ​ស្បេី​យ ។​

​ករណី​វិជ្ជមាន​វីរុស​កូ​វីដ -១៩ ៖ ចំនួន ៤​នាក់ ដែលជា​អ្នកពាក់ព័ន្ធ​ទៅនឹង “​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា គឺ​បុរស​ជនជាតិខ្មែរ​អោ​យុ ៣៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បូរី​លឹម​ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​នៅ​ហាង​លក់​កុំព្យូទ័រ​ឈ្មោះ ឌី​ម​កំ​ព្យូ​ទ័​រ ផ្លូវ​ព្រះសីហនុ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងជីដូនមួយ​រប​ស់​បុរស​អាយុ ២៣ ឆ្នាំ​ដែល​បាន​រកឃើញ​មាន​វីរុស covid-19 នៅ​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០២០ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

– ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣២​ឆ្នាំ ជា​ភរិយា​បុរស​អាយុ ៣៩​ឆ្នាំ​ខាងលើ មាន​អាសយដ្ឋាន​ស្នាក់នៅ បូរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រកឃើញ​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​។​

-​កុមារា​ជនជាតិខ្មែរ​អា​យុ ៣​ឆ្នាំ ត្រូវជា​កូនប្រុស បុរស​អាយុ ៣៩​ឆ្នាំ និង​ស្ត្រី​អាយុ​៣២​ឆ្នាំ ខាងលើ មាន​អាសយដ្ឋាន​ស្នាក់នៅ​បូរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​ក្មួយប្រុស​បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រកឃើញ​វីរុស​កូ​រឹដ​-១៩ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ ២០២០​។​

– បុរស​ជនជាតិខ្មែរ​អា​យុ ២២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះបាល់​ជាមួយ​អ្នកជំងឺ​ជា​ស្តី​អាយុ ២១​ឆ្នាំ​ដែល​បាន​ចូលទៅ​ហាង​នោះដែរ​។​

​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ទាំង ៤​នាក់​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

​លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា គិត​ត្រឹម​ថ្ងៃទី ៣ ខែធ្នូ​ឆ្នាំ ២០២០ វត្ថុ​សំណាក​ដែល​នៅសល់​ថ្ងៃទី ១​ខែធ្នូ​ឆ្នាំ ២០២០ ចំនួន ៩៦ នាក់​បូក​បន្ថែមចំនួន​វត្ថុ​សំណាក​ទទួលបាន​បន្ថែម​នៅ​ថ្ងៃ​ដដែល​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ សរុប​មាន​ចំនួន ១,០២៧ នាក់ ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន ០៨​នាក់ (​ដែលជា​អ្នកជំងឺ​ខាងលើនេះ​)​។ ដោយឡែក​មាននៅ​សល់​វត្ថុ​សំណាក​ចំនួន​៧៩​សំណាក​ផ្សេងទៀត ដែល​ត្រូវ​វិភាគ​បន្ត​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០​។ គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ៩,៧៩៣​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី សរុប​ចំនួន ២៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ការ​ក្រើនរំលឹក​របស់​ក្រសួងសុខាភិបាល ដោយ​សង្កេតឃើញថា មានការ​កើនឡើង​នូវ​អ្នកជំងឺ​កូ​វីដ​-១៥ ដែលមាន​ការចម្លង​បន្ត​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ការរុករក​ស្រាវជ្រាវ​កំពុងតែ​ត្រូវបានធ្វើ​យ៉ាងសកម្ម​នោះ ក្រសួង សូម​អំពាវនាវ​ឲ្យ​គ្រប់​អ្នក ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ទាំងអស់ ជាពិសេស​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ដែល​ធ្វើ ការ​នៅ​ធនាគារ​កា​ថេ ផ្លូវ​សម្តេច​ប៉ាន​) និង​ធនាគារ​ចិន (​អាគារ​កាណាឌីយ៉ា ផ្លូវ​ព្រះមុនីវង្ស ក្នុង​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ឬ​នៅ​សណ្ឋាគារ ឬ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតាម​ខេត្ត ឲ្យ​បាន​គ្រប់​ចំនួន ១៤​ថ្ងៃ និង​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​កុំ​ឲ្យ​ចម្លង​ទៅ​អ្នកដទៃ ឲ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត ទៅតាម​ការណែនាំ​ដ៏ ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ហើយ​កុំ​ដើរចេញ​ក្រៅ​ផ្ទះ ឬ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុង អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឲ្យ​សោះ ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​ម្នាក់​ទៅ​ម្នាក់ និង​កុំ​ឲ្យ​មានការ​រាតត្បាត​នៅក្នុង​សហគមន៍​។ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ មាន​បន្ទុក​ទទួលខុស​ត្រូវ​លើ​ការ ចាត់ចែង គ្រប់គ្រង និង​តាមដាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ដោយ​បុគ្គល​ម្នាក់ៗ ត្រូវ​ទទួលខុសត្រូវ​ផ្ទាល់ខ្លួន ក្នុងការ​រក្សា​ការពារ​ខ្លួន​កុំ​ឲ្យ​មានការ​ឆ្លង​វីរុស​កូ​វីដ​-១៩ មក​ខ្លួនឯង ទៅ​អ្នកដទៃ និង​នៅក្នុង​សហគមន៍ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​លោកអ្នក ក្រុមគ្រួសារ​លោកអ្នក និង​សហគមន៍ បាន​ចៀសផុត​នូវ​ការឆ្លង​ជំងឺ​ដ៏ កាច​សាហាវ​នេះ​។​

​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ សូម​បន្ត​ការរស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី ដោយ​ពាក់​ម៉ាស់ (​ក្នុង ករណី​ចាំបាច់​) ជាពិសេស​នៅក្នុង​កាលទេសៈ​នេះ សូមកុំ​ដើរចេញ​ក្រៅ​ផ្ទះ បើ​មិនចាំបាច់ តែបើ​អាក់ខាន​មិន បាន ពេលចេញ​ដើរ ត្រូវ​ពាក់​ម៉ាស់​ជាប់​ជានិច្ច ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ ដ ល់ កុល ឬ​ទឹក​ដែល​សម្រាប់​លាងដៃ ឲ្យ​បាន​ញឹកញាប់ កុំ​យកដៃ​ដែល​មិនបាន​លាង​សម្អាត មក​ប៉ះ​ផ្ទៃមុខ​មាត់ របស់ខ្លួន និង​ត្រូវ​រក្សា​សុវត្ថិភាព​សង្គម (​សូមកុំ​ឲ្យ​មានការ​ជួបជុំគ្នា​កុះករ​ច្រើន​លើសពី​២០​នាក់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×