ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចហើយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៧ នាក់ទៀត ដោយក្នុងនោះជាករណីឆ្លងក្នុងសមាគមន៍ ដែលផ្តើមចេញពីសមាជិកគ្រួសារអគ្គនាយកពន្ធនាគារលោក ឆែម សាវុធ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងករណីនេះផងដែរ ក៏ស្រាប់តែមានការបែកធ្លាយវីដេអូនារីស្រស់ស្អាតម្នាក់ រាំនៅក្នុងកម្មពិធីមួយ ដែលបង្កឲ្យមហាជនមានការព្រួយបារម្ភពីសុវត្ថិភាពខ្លាំង ជាពិសេសអ្នកដែលមានបងប្អូនសាច់ញាតិចូលរួមនៅក្នុងពិធីនោះដែរ ព្រោះថាស្រីស្អាតនៅក្នុងវីដេអូនេះត្រូវបានគេអះអាងថាជាកូនស្រីរបស់លោក ឆែម សាវុធ។
តែទោះយ៉ាងណា ក្រោយវីដេអូនេះរួមជាមួយការចោទប្រកាន់ បានផ្ទុះឡើងសាយភាយពេញបណ្តាញសង្គម ថ្មីៗនេះ ម្ចាស់សាម៉ីខ្លួននៅក្នុងវីដេអូ បានចេញមុខបកស្រាយនិងអះអាងថា រូបនាងពុំមានមែនជាកូនស្រី ឬ ជាប់សាច់ញាតិនឹងលោក ឆែម សាវុធ ទេ។
ហេតុនេះ នាងក៏សូមបងប្អូនសាធារណជនទាំងអស់ ឈប់មានការយល់ច្រឡំមកលើរូបនាងតទៅទៀត និងសូមជួយចែករំលែកវីដេអូនេះផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង