ភ្នំពេញ៖ ក្រសួងអប់រំប្រកាសផ្អាកការហាត់ប្រាណ ការលេងកីឡា ការហាត់ហ្វឹកហ្វឺនកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណ ពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ហើយបុគ្គលិកអប់រំដែលមានទីតាំង បម្រើការងារក្នុងបរិវេណពហុកីឡដ្ឋានជាតិ ត្រូវបន្តធ្វើការតាមអនឡាញ។
ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសហព័ន្ធកីឡាជាតិ បុគ្គលិកអប់រំក្រោមឱវាទអគ្គនាយកដ្ឋានកីឡា និងសាធារណជនទាំងអស់ ដែលហាត់ប្រាណ ឬលេងកីឡា និងហាត់ហ្វឹកហ្វឺន ក្នុងបរិវេណពហុកីឡដ្ឋានជាតិ មេត្តាជ្រាបថា៖ ដើម្បីឆ្លើយតប តាមតម្រូវការចាំបាច់របស់ក្រសួងសុខាភិបាល ក្នុងការយកទីតាំងពហុកីឡដ្ឋានជាតិសម្រាប់ប្រមូល សំណាកធ្វើតេស្តលើកទី២ នៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡាសម្រេច ផ្អាកការហាត់ប្រាណ ការលេងកីឡា ការហាត់ហ្វឹកហ្វឺនកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណ ពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ