តាម DailyMail បានចុះផ្សាយឲ្យដឹងថា លោក Naris Suwannasang អាយុ ៦០ ឆ្នាំ បានប្រទះឃើញដុំពកមួយស្រដៀងដុំថ្ម ស្ថិតនៅលើឆ្នេរសមុទ្រមួយ នៃទីក្រុង Nakhon Si Thammarat ស្ថិតនៅភាគខាងត្បូងប្រទេសថៃ។
ក្រោយពីបានប្រទះឃើញ លោក Suwannasang បានទូរស័ព្ទហៅបងប្អូនជីដូនមួយ ឲ្យមកជួយយករបស់នោះទៅផ្ទះ ទីកន្លែងដែលពួកគេបានចាប់ផ្តើមត្រួតពិនិត្យ និងរកឃើញថាវាពិតជាមិនធម្មតានោះទេ ព្រោះថា ដុំដ៏ធំនេះមើលទៅដូចជាប្រហាក់ប្រហែលទៅនឹងអាមីហ្សីស ដែលជាអាថ៌កំបាំងដ៏កម្រពីត្រីបាឡែន ដែលត្រូវបានគេប្រើជាគ្រឿងផ្សំថ្លៃ ៗ នៅក្នុងផលិតផលទឹកអប់ដូចជាម៉ាក Chanel No5 ដើម្បីធ្វើឲ្យក្លិនរបស់វាមានរយៈពេលយូរ។
គ្រួសារនេះបានធ្វើតេស្តលើផ្ទៃខាងក្រៅដោយយកដែកកេះដុត ហើយឃើញថាវារលាយភ្លាមៗ ខណៈចំហាយក្លិនស្អុយក៏បានបញ្ជាក់បន្ថែមទៀតពីការរកឃើញរបស់ពួកគេ។
លោក Suwannasang បាននិយាយថា Ambergris ឬ កំអួតត្រីបាឡែននេះ មានទម្ងន់ ២២០ ផោន (១០០ គីឡូក្រាម)។ អ្នកនេសាទរូបនេះថែមទាំងបានអះអាងថា គាត់ត្រូវបានឈ្មួញម្នាក់ទាក់ទងទិញដោយឲ្យតម្លៃចំនួន ៩៦០.០០០ បាតថៃ ឬ ២៣.៧៤០ ផោន ក្នុងមួយគីឡូក្រាម ប្រសិនបើអាបឺរីសត្រូវបានបង្ហាញថាមានគុណភាពគ្រប់គ្រាន់។
សរុបទៅ គឺវាមានតម្លៃរហូត ៩៦.០០០.០០០ បាត ដែលស្មើប្រហែលជាង ៣ លានដុល្លារអាមេរិក ឯណោះ។
គួរឲ្យដឹងផងដែរថា កំអួតត្រីបាឡែនគឺជាទំនិញដែលមានតម្លៃខ្លាំងណាស់ ព្រោះវាអាចត្រូវបានប្រើដើម្បីផលិតទឹកអប់ដ៏ប្រណីតៗ។ អាថ៌កំបាំងពិសេសរបស់ត្រីបាឡែន ត្រូវបានគេហៅថាអាម៉ាប្រ៊ីស ដែលត្រូវបានគេចាត់ទុកថាជារតនសម្បត្តិមួយនៃសមុទ្រ។ Ambergris អាចត្រូវបានប្រើដើម្បីផលិតស្រា ដែលជួយឱ្យក្លិនក្រអូបមានរយៈពេលយូរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង