Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងសុខាភិបាល បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងរូបថត ឈ្មោះ អាសយដ្ឋាន ងាយស្រួលផ្ទៀងផ្ទាត់

spot_img

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន អនុញ្ញាតឱ្យក្រសួងសុខាភិបាល បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ទាំងរូបថត ឈ្មោះ អាសយដ្ឋាន បង្ហាញភ្លាម ដើម្បីឲ្យអ្នកសារព័ត៌មាន ផ្សព្វផ្សាយ ងាយស្រួលបងប្អូនផ្ទៀងផ្ទាត់ ហើយអ្នកពាក់ព័ន្ធ ត្រូវបង្ហាញខ្លួន នឹងធ្វើតេស្ត កុំឲ្យចម្លងដល់បងប្អូនមិត្តភក្តិ និងអ្នកដទៃ។
សម្តេចតេជោហ៊ុន សែន បញ្ជាក់ថា ល្ងាចនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន៦នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតដល់ម៉ោង ៥និង៣០ល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ យេីងរកឃេីញបុគ្គលិកហាង Pedro ចំនួន៦នាក់ថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro នៅផ្លូវព្រះសីហនុ រាជធានីភ្នំពេញ កើនដល់៧នាក់ ខណៈថ្ងៃនេះ យេីងក៏រកឃេីញអ្នកដំណើរ មកពីសហរដ្ឋអាមេរិក៣នាក់ បានឆ្លងកូវីដ១៩ ក្រោយធ្វេីតេស្តលេីកទីពីរ ថ្ងៃទី១៣ នៃចត្តាឡីស័ក ។
អ្នករស់នៅភ្នំពេញទាំងអស់ សូមពាក់ម៉ាស់គ្រប់ៗគ្នា ពេលចេញក្រៅផ្ទះ និង ហាមចេញក្រៅ បេីមិនមានការងារចាំបាច់ ។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន​ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរទាំងអស់ ចូលមកប្រទេសកម្ពុជា ចាប់អនុវត្តពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តទៅ។

គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមចំណារឯកភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ លើលិខិតលេខ ២៥០ សខល ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្ដីការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរទាំងអស់ ចូលមកប្រទេសកម្ពុជា ចាប់អនុវត្តពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០ ដូចខាងក្រោម៖

ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ពេញលេញ ចំពោះគ្រប់អ្នកដំណើរទាំងអស់ ដែលចូលមកព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានធ្វើតេស្ត ពេលមកដល់កម្ពុជា។ អ្នកដំណើរទាំងអស់ ក៏ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាល ទទួលស្គាល់ដោយប្រទេសសាមី បញ្ជាក់ថា គ្មានកូវីដ-១៩ មានសុពលភាព រយៈពេល៧២ម៉ោង មុនពេលចេញដំណើរ។

ផ្អាកជាបណ្តោះអាសន្ន នូវការអនុវត្តយន្តការធានា (Sponsorship Mechanism) ចំពោះអ្នកដំណើរ បរទេសជាវិនិយោគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ និងអ្នកបច្ចេកទេស ដែលទទួលបានការធានា ចូលមកប្រទេសកម្ពុជា រយៈពេលតិចជាង ១៤ថ្ងៃ រហូតដល់ស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ មានភាពធូរស្រាល និងទទួលបានការឯកភាព ដ៏ខ្ពង់ខ្ពស់ជាថ្មីពី សម្តេចតេជោ នាយករដ្ឋមន្ត្រី។ បង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានលទ្ធផលតេស្ត កូវីដ-១៩ វិជ្ជមាន ភ្លាម តាមបណ្តាញផ្សព្វផ្សាយផ្លូវការ របស់ក្រសួងសុខាភិបាល ដើម្បីងាយស្រួល ក្នុងការស្វែងរកអ្នកពាក់ព័ន្ធ ឲ្យបានឆាប់រហ័ស ដើម្បីបង្កលក្ខណៈ ឱ្យអ្នកមានការពាក់ព័ន្ធ នឹងអ្នកជំងឺកូវីដ-១៩ ចេញមុខទាក់ទង មកក្រសួង សុខាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ជួយក្នុងការយកសំណាក និងការងារអប់រំផ្សព្វផ្សាយ បណ្តុះបណ្តាលសហគមន៍៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ


spot_img
×