ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ១០នាក់និងមានអ្នកជាសះស្បេីយចំនួន ០១នាក់ ក្នុងនោះមានបុគ្គលិកហាង Pedro ទាំង៦នាក់ ដែលបានរកឃើញឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» និងរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ផ្សេងទៀត នាំចូលពីក្រៅប្រទេស៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ