បទថ្មីមានចំណងជើងថា «រាំ Style ក្មេង» ច្រៀងដោយកញ្ញា យូរី ដែលទើបចេញជាផ្លូវការនៅលើផេកហ្វេសប៊ុករបស់ខ្លួន «រស្មី ហង្សមាស» មិនបានប៉ុន្មានផង ស្រាប់តែទទួលរងការរិះគន់ដូចព្យុះ។
មហាជនសឹងតែ ៩៩% ហាក់មានការមិនពេញចិត្តនឹងបទនេះសោះឡើយ ព្រោះថាបទនេះនិពន្ធឡើងឲ្យបានតែ១បទប៉ុណ្ណោះ និងចោទប្រកាន់លួចចម្លងបទគេទៀត។ អ្វីដែលហួសចិត្តនោះ គឺគ្រប់គ្នាក៏មិននឹកស្មានថា បទបែបកូនក្មេងនេះជាស្នាដៃនិពន្ធដោយលោក សួន ពិសិដ្ឋ សោះ។
ក្នុងនោះ មហាជនជាច្រើនបានធ្វើការរិះគន់ដោយលើកឡើងថា៖ «បទដូចឆ្គួត ន័យដដែលៗ គ្មានការរីកចម្រើនសោះ ហើយបទនេះស្រដៀងបទ baby shark បទកូនក្មេងប្រទេសគេទៀត បទនេះខ្ញុំឱ្យ0», «ខ្មាសគេប៉ុណ្ណេទេ បើសិនម្ចាស់ដើមគេស្ដាប់», «ផលិតកម្មល្បី ចេញបទចឹងដូចបន្ទាបផលិតកម្មចឹង យូរីនឹង ច្រៀង ប៉ាឡំ ប៉ាឡំ ប៉ៃឡាំ ប៉ៃឡាំ», «ស្តាប់ហើយ គួរបន្ទោសអ្នកច្រៀង រឺ អ្នកនិពន្ធ», «តែប៉ុន្មានឃ្លាបានមួយបទបទដែរ យ៉ាប់ណាស់នាក់និពន្ធអើយ បទដូចឆ្គួតចឹង», «ចំណងជើង រាំ Style ក្មេង! ចុះអ្នកនិងពន្ធបទណឹងចេញមក គេហៅ Style អីវិញ?? គាត់ច្រៀងមិនសូវពិរោះហើយ ឲ្យគាត់ច្រៀងបទប៉ារូចឹងទៀត!!!ក្មេងមែន», «ចង់ដឹង Concept នៃការនិពន្ធ និងទំនុកភ្លេងណាស់? គិតឃើញបែបណា», «ឱអ្នកនិពន្ធអើយ និពន្ធកុំឱ្យតែទំនេរមែន រកតែពិរោះត្រង់ណាក៏គ្មានហ្មង» និងនៅមានមតិរិះគន់កប់ៗជាច្រើនទៀតដែលលើកយមកមិនអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង