ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានចេញប្រកាសព័ត៌មានថា នៅមុនពេលចូលក្នុងបរិវេណមណ្ឌលប្រឡង តើគណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនប្រឡង ត្រូវអនុវត្តស្តង់ដារអនាម័យយ៉ាងដូចម្ដេចខ្លះ?
លោកអ្នកអាចស្វែងរកព័ត៌មានផ្សេងទៀតជុំវិញការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យ ប្រឡង៖ ២១ ធ្នូ ២០២០ ។
ក្រសួងអប់រំ បានឲ្យដឹងថា ការបង្ការជំងឺ និងគ្រោះថ្នាក់ផ្សេងៗ និងការថែទាំសុខភាព ក្នុងអំឡុងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ នៅមុនពេលចូលក្នុងបរិវេណមណ្ឌលប្រឡង តើគណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនប្រឡង ត្រូវអនុវត្តស្តង់ដារអនាម័យយ៉ាងដូចម្តេចខ្លះ?
ប្រើប្រាស់សម្លៀកបំពាក់សមរម្យ និងមានផាសុកភាព ណែនាំឱ្យបេក្ខជនតម្រង់ជួរ ដោយរក្សាគម្លាតសុវត្ថិភាព មុនពេលចូលបរិវេណមណ្ឌលប្រឡង ត្រួតពិនិត្យស្ទីកឃឺរ “កម្តៅធម្មតា របស់បេក្ខជន គណៈមេប្រយោគ និងគណៈកម្មការនានាមុនពេលឆែកឆេរសំណៅឯកសារ និងអនុញ្ញាតឱ្យចូលមណ្ឌលប្រឡងរៀបចំអ្នកវាស់កម្តៅបេក្ខជន គណៈមេប្រយោគ និងគណៈកម្មការនានា នៅក្នុងបរិវេណមណ្ឌលប្រឡង ក្រោយពីឆែកឆេរសំណៅឯកសារ និងណែនាំឱ្យលាងសម្អាតដៃមុន ពេលទៅបន្ទប់ប្រឡង ឬអនុវត្តភារកិច្ចរៀងៗខ្លួន។
ក្នុងករណីរកឃើញអ្នកមានកម្តៅ លើសពី ៣៧,៥ អង្សាសេ ត្រូវណែនាំ ៖ ឱ្យសម្រាកនៅបន្ទប់សុខភាព ដែលបានរៀបចំ និងត្រូវវាស់កម្តៅម្តងទៀតជាលើកទី២ ក្រោយរយៈពេល៥នាទី និងអនុញ្ញាតឱ្យចូលបន្ទប់ប្រឡង និងកន្លែង បំពេញភារកិច្ចរបស់ខ្លួនប្រសិនបើកម្តៅត្រឡប់មកធម្មតាវិញ ករណីដែលវាស់កម្ដៅលើកទី២ នៅតែខ្ពស់លើសពី ៣៧,៥ អង្សាសេដដែលចំពោះបេក្ខជន ត្រូវបញ្ជូនគាត់ទៅបន្ទប់ប្រឡងដាច់ដោយឡែកដែលបានត្រៀមទុក ចំណែកឯ គណៈមេប្រយោគ និងគណៈកម្មការនានា ត្រូវអនុញ្ញាតឱ្យឈប់សម្រាកនិងណែនាំឱ្យរកសេវាសុខភាពសមស្រប។ ប្រើប្រាស់ស្រោមដៃនៅពេលឆែកឆេរសំណៅឯកសារ និងឧបករណ៍ហាមឃាត់ មុនពេលចូលមណ្ឌលប្រឡង ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ