កោះរ៉ុង ៖ អ្នកឧកញ៉ាគិត ម៉េង បានសរសេរសារលើហ្វេសប៊ុក នៅយប់ថ្ងៃទី៦ធ្នូនេះថា ការសាងសង់ផ្លូវបេតុងប្រវែង ៧០ គីឡូម៉ែត្រនៅលើកោះរ៉ុង នៅតែបន្តដំណើរការយ៉ាងរលូន ឥឡូវនេះសម្រេចបាន ៣០ ភាគរយហើយ។
អ្នកឧកញ៉ា រំពឹងថា គម្រោងនេះនឹងបញ្ចប់ទៅដូចដែលបានគ្រោងទុកក្នុងរយៈពេល ១៦ ខែ និងរង់ចាំមើលការអភិវឌ្ឍកោះនេះបន្តទៀតឲ្យក្លាយជាតំបន់កាន់តែទាក់ទាញ និងស្រស់ស្អាត។
ក្រុមហ៊ុន Royal Group Koh Rong Development Co., Ltd និងក្រុមហ៊ុន Sinohydro Corporation Limited បានចុះហត្ថលេខាលើអនុស្សរណៈនៃការវិនិយោគចំនួន ៣៥ លានដុល្លារ ដែលក្នុងពិធីនេះមានការចូលរួមក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីខែកក្កដាឆ្នាំ ២០២០កន្លងទៅ ។
សូមបញ្ជាក់ថា ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ក្រុមហ៊ុន Royal Group Koh Rong Development Company និងក្រុមហ៊ុន Sinohydro Corporation Limited បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងអាមេ កំរាស់ ២.៥០ដេស៊ីម៉ែត្រ ប្រវែង ៧០គីឡូម៉ែត្រ
ទទឹង ៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៏កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារ Goddess of Liberty Hotel & Resort ក្នុងខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាតំណាងរបស់ឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិ៍ភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរស្ថាប័នពាក៍ព័ន្ធ ព្រមទាំងមន្ត្រីសាលាខេត្តព្រះសីហនុជាច្រើនរូបទៀត។
អ្នកឧកញ៉ាគិតម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានគូសបញ្ជាក់ថា យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់ផ្លូវបេតុងនៅលើតំបន់អភិវឌ្ឍន៍កោះរុងនេះ ត្រូវចំណាយថវិកាចំនួន ៣៥លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ១៦ខែ_ស្របតាមផែនការមេអភិវឌ្ឍន៍ហេដ្ធារចនាសម្ព័ន្ធ ដែលគណៈកម្មការអន្តរក្រសួងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១០។ អ្នកឧកញ៉ាគិតម៉េង បានបញ្ជាក់បន្ថែមថា យោងតាមគម្រោងនៃការស្ថាបនាផ្លូវបេតុងចំនួន 70 គីឡូម៉ែត្រនៅលើ កោះរ៉ុង នេះយើងនឹងបញ្ចប់ក្នុងរយៈពេល ១៦ខែ, នឹងធ្វើរួចរាល់ ប្រសិនបើអាចធ្វើមុនការកំណត់បានជាការល្អប្រសើរបំផុត នៅពេលដែលស្តាប់អាផ្លូវ រួចរាល់ហើយ យើង និង ដាក់ភ្លើងបំភ្លឺតាមផ្លូវនិងសាងសង់តែខ្នាតធំ។ជាមួយនឹងព្រលានយន្តហោះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុងស្ថិតក្នុងខេត្តព្រះសីហនុ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរម្មណីយដ្ឋាន។
ថ្លែងក្នុងឱកាសនោះផងដែរឯកឧត្តមគួចចំរើនបានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះគឺជាវត្ថុវឌ្ឍនភាពមួយដ៏សំខាន់សម្រាប់ខេត្ត ព្រះសីហនុក្នុងការកសាងលើវិស័យទេសចរណ៍។ នេះជាដំណើរការនិងការអភិវឌ្ឍគម្រោងមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមិនត្រឹមតែកសាងលើហេដ្ឋារចនាសម្ព័ន្ធផ្លូវតែប៉ុណ្ណោះទេក្រុមហ៊ុននឹងបន្តកសាងអភិវឌ្ឍលើគម្រោងអគ្គិសនីក៏ដូចជាព្រលានយន្តហោះ ផងដែរ។ តាមពិតការអភិវឌ្ឍ នេះ វាមិនទាន់គ្រប់គ្រាន់ទៅនៅស្ថានភាពនៅលើកោះនោះទេយើងត្រូវរៀបចំអាងប្រតិកម្មដែលបង្ហូរទឹកចូលសមុទ្រដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធការពារនិងរក្សាបាននូវបរិស្ថានអនាម័យឱ្យបានស្អាតឱ្យសមជាទីក្រុងទេសចរណ៍។ ក្នុងឱកាសនោះផងដែរឯកឧត្តមបាន ស្នើឲ្យស្ថាប័នពាក់ព័ន្ធជាពិសេសក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រិះរកនូវវិធីមួយដើម្បីកែប្រែពីការសំណល់ទាំងអស់នៅលើ កោះ ឲ្យក្លាយជាថាមពលអគ្គិសនីដែលអាចធ្វើទៅបាននោះគឺជាការល្អប្រសើរបំផុត សម្រាប់ ទីក្រុងកោះរ៉ុង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ