Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ បន្ត​វិល​ចូល​ប្រទេស​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ចំនួន ១៨០​នាក់​

ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ៖ ​បើទោះបីជា​ភាគី​ថៃ​នៅតែ​បន្ត​បិទ​ច្រកទ្វារព្រំដែន​អន្តរជាតិ ឆ​ង ចម ខេត្ត​សុរិន្ទ ទល់មុខ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​បណ្តោះអាសន្ន​ក្តី ក៏​នៅ​ថ្ងៃអាទិត្យ​មាន ពលរដ្ឋ​ខ្មែរ​ចំនួន ១៨០​នាក់ បន្ត​វិល​ចូល​ប្រទេស​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ។​

​នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១៥​និង​០០​នាទី ភាគី​ថៃ​នៅតែ​បន្ត​បិទ​ច្រកទ្វារព្រំដែន​អន្តរជាតិ ឆ​ង ចម ខេត្ត​សុរិន្ទ ទល់មុខ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​បណ្តោះអាសន្ន មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ គ្រប់​សញ្ជាតិ​ចេញ​-​ចូល ឆ្លងកាត់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង កូ​វីដ​-១៩​។

​ក្នុង​ការបិទច្រក​នេះ ភាគី​ថៃ​បាន​លើកលែង ទំនិញ​ដែល​ទទួលបាន​ការអនុញ្ញាត និង​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ដែល​ទទួលបាន​ការអនុញ្ញាត ព្រមទាំង​បានការ​ឆ្លងកាត់​ត្រួតពិនិត្យ ដោយ​សមត្ថកិច្ច​ទាំង​ភាគី កម្ពុជា​-​ថៃ បាន​ត្រឹមត្រូវ និង​ពលរដ្ឋ​ខ្មែរ ឬ​ពលរដ្ឋ​ថៃ ដែល​ត្រូវ​វិលត្រឡប់​ចូល​ប្រទេស​រៀងៗ​ខ្លួន​។​

​ចំណែកឯ​ពលរដ្ឋ​ខ្មែរ ដែល​បន្ត​វិល​ចូល​ប្រទេស​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ចំនួន ១៨០​នាក់ ស្រី ៨១​នាក់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×