ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវមួយត្រូវបានគេចែករំលែកយ៉ាងលឿនពាសពេញបណ្តាញសង្គម អំពីរណីនារីបុគ្គលិកហាង Pedro ម្នាក់ឆ្លងកូវីដ១៩ ដែលបានបង្ហោះសារស្នើសុំមហាជនបញ្ឈប់ការរើសអើងឪពុកម្តាយរបស់នាងទៀតទៅ ព្រោះពួកគាត់ពុំមានការពាក់ព័ន្ធនឹងរូបនាងទេ ខណៈនាងបានអះអាងថា ក្នុងអំឡុងពេល១ខែនេះ នាងពុំបានទៅស្រុកជួបពួកគាត់ទេ។
នេះបើយោងតាមគណនីហ្វេសប៊ុកនារីខាងលើដែលមានឈ្មោះ Pho Dolla បានបង្ហោះសារដ៏សោកសៅ តូចតិចជាខ្លាំងថា៖ «រើសអើងត្រឹមខ្ញុំបានហើយ កុំរើសអើងដល់ឪពុកម្តាយខ្ញុំ សំខាន់រយៈពេលមួយខែហ្នឹង ខ្ញុំអត់បានទៅជួបគាត់នៅស្រុកទេ បើអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមានអារម្មណ៍ម៉េច គេយកឪពុកម្តាយទៅឃុំ១៤ថ្ងៃ ទាំងដែលគាត់មិនបានជួបមុខយើងសោះ (មាត់ញាតិជិតខាងបានផល មិនទាន់ដឹងគេមេចផង ចែកចាយបន្តគ្នាពេញហ្នឹងហើយ) មានដឹងសភាពខ្ញុំឥឡូវម៉េចហើយនៅ I’m ok»។
ក្រោយឃើញបែបនេះ ក៏មានគណនីមួយឈ្មោះ Pharany Phakrakny ដែលត្រូវបានគេស្គាល់ថាជាសាច់ញាតិរបស់បុគ្គលិកហាង Pedro បានសរសេរពន្យល់អ្នកទាំងអស់គ្នាថា៖ «សុំញាតិ មិត្ត កូនក្មួយ កុំស្លន់ស្លោរ កុំខ្លាចជ្រុល កុំរើសអើង ទាំងមិនបានយល់រឿងពិត។ តុលា នាងផ្ទុក កូវិដមែន តែនាងខានមកស្រុកជាងមួយខែហើយ ឪពុកម្តាយនាង (ពូផូមីងទន់ លក់អុសធ្យូង) ក៏មិនបានជួបនាងក្នុងរយៈនេះដែរ ចឹងយើងក៏មិនគួរើសអើងគាត់ទេ។ ទោះជាយ៉ាងណា អាជ្ញាធ៍រសុខាភិបាល លោកកំពង់ស្រាវជ្រាវ សិក្សា និងយកសំណាកពួកគាត់ទៅពិនិត្យ..។
នេះ ជាសំដី តុលា ៖ “រើសអើងត្រឹមខ្ញុំហើយ.. កុំរើសអើងដល់ឪពុកម្តាយខ្ញុំ.. សំខាន់រយៈពេលមួយខែ នឹងខ្ញុំអត់បានទៅជួបគាត់នៅស្រុកទេ… បើជាអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមានអារម្មណ៍ម៉េច …..ឥឡូវ I’m ok”»។
ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ Sophea Ros ក៏បានបញ្ជាក់បន្ថែមថា៖ «Pho Dolla គាត់រាល់ថ្ងៃធ្វើការនិងស្នាក់នៅទីក្រុងភ្នំពេញ គាត់មិនបានមកផ្ទះទេជាងមួយខែមកហើយ (ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍២៨វិច្ឆិកាគាត់មិនបានមកផ្ទះទេ)គាត់ ត្រូវបានគេរកឃើញថា វិជ្ជមាននៅក្នុងក្រុមហ៊ុនគាត់ធ្វើការនៅទីក្រុងភ្នំពេញ ហើយខាងមន្ទីពេទ្យក៏យកទៅព្យាបាល ស្នាក់នៅទីនោះ . ចំណែកឪពុកម្តាយគាត់ នៅផ្ទះរឿងអីបានគាត់ត្រូវពាក់ព័ន្ធក្នុងរឿងនេះដែរ ទោះជាយ៉ាងណាក្តីក៏ដោយខាងមន្ទីរពេទ្យ គេតម្រូវយកសំណាកឪពុកម្តាយគាត់ទៅធ្វើតេស្ត អញ្ចឹងសូមអាជ្ញាធរក្តាប់ព័ត៌មានឲ្យបានច្បាស់១០០% និងជូនដំណឹងដល់ប្រជាពលរដ្ឋ ក្នុងឃុំឲ្យគាត់ទទួលបានព័ត៌មានដ៏ជឿទុកចិត្តបាន សូមជួយលើកទឹកចិត្តគាត់ដែលជាឪពុកម្តាយផង បើជាអ្នកបានយល់អារម្មណ៍មួយនេះ សូមអរគុណ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង