ដូចដែលប្រិយមិត្តបានជ្រាបរួចហើយ ចំពោះនារីម្នាក់ដែលសុខៗ ស្រាប់តែបានបង្ហោះវីដេអូនៅលើគណនី Tik Tok របស់ខ្លួនឈ្មោះថា yalin (ហៅស្រីម៉ីច) ធ្វើការិះគន់ថា តារាចម្រៀង មាស សុខសោភា ជាមនុស្សប្ញក និងឈ្លើយមិនគួរឲ្យគោរពទាល់តែសោះ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។
ក្នុងនោះ នារីខាងលើបានរៀបរាប់ពីការមិនពេញចិត្តទៅនឹងអត្តចរិតរបស់ មាស សុខភា យ៉ាងដូច្នេះថា៖ «មាស សុខសោភា ជួបផ្ទាល់នៅភ្នំគូលេន ឈ្លើយណាស់ ច៎ា ហើយប្ញកណាស់! រើសអើងណាស់! ចា៎ ខ្ញុំស្គាល់ច្បាស់ជាងគេឈ្មោះ មាស សុខសោភា គឺមិនច្រឡំទេ។ ច៎ា រាក់ទាក់គេ សុំគេថតជាមួយ គេឆ្លើយមកឡើងសោះអង្គើយ គេថាគេថតមិនបានទេ គ្នាគេ៣នាក់ ម្នាក់កាន់កាមេរ៉ាថត (ប្រុសមិនប្រុសស្រីមិនស្រី) គេឆ្លើយថា មិនបានទេៗ ច៎ា អត់បានក៏អត់បញ្ហា…»។ នារីរូបនេះបន្តទាំងហួសចិត្តទៀតថា «ស្រាប់តែអត់អីឯណា មកដណ្តើមកន្លែងយើងលេង កន្លងលើម្ហូបអាហារយើងញ៉ាំ ចង់គៀរយើងទម្លាក់ទឹកទៀត នេះមីកាម៉ាប់ពាក់អាវពណ៌ខ្មៅ អត់គោរពទេមីមនុស្សអស់អ៊ីចឹង អត់គោរពេទេ ហៅវាមីទៅល្អជាង ហ្នឹងហើយពួកវា មិនបាច់សមរម្យជាមួយពួកវាទេ តារាបែបហ្នឹងខ្ញុំមិនគាំទ្រទេ ច៎ា!»។
យ៉ាងណាមិញ នៅយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០២ គេក៏ស្រាប់តែឃើញកញ្ញា មាស សុខសោភា បានបង្ហោះសារមួយ ប៉ុន្តែមិនមានការតបត ឬ បកស្រាយអ្វី ដោយគ្រាន់តែនិយាយថា៖ «នាងខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូន ក៏ដូចជាអ្នកគាំទ្រនាងខ្ញុំនិងបងប្អូនមិត្តសិល្បះករទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេស សម្រាប់ការផ្ញើសារបញ្ចេញជាមតិផ្ដល់កំលាំងចិត្ត និងស្រលាញ់នៅអ្វីដែរនាងខ្ញុំមានហើយគាំទ្រនាងខ្ញុំតាំងពីដើមរហូតមក។ ស្របពេលមានបញ្ហាផ្ទុះការរិះគន់មកលើនាងខ្ញុំក៏បងប្អូននិងអ្នកគាំទ្រទាំងអស់គ្នាជួយចេញមុខការពារនាងខ្ញុំ។ នាងខ្ញុំពិតជាសប្បាយចិត្តនិងត្រេកអរយ៉ាងខ្លាំង សម្រាប់អ្នកគាំទ្រពិតប្រាកដរបស់នាងខ្ញុំ ហើយយល់ពីនាងខ្ញុំនិងយល់ពីតម្លៃនៃសិល្បះ។ ជាចុងក្រោយនាងខ្ញុំសូមអរគុណនិងសូមជូនពរពុកម៉ែបងប្អូននិងអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នាជួបតែសេចក្ដីសុខ សុភមង្គល និងជៀសឆ្ងាយពីជំងឺកូវីតទាំងអស់គ្នា»។
ទន្ទឹមនោះផងដែរ គេក៏បានឃើញអ្នកគាំទ្រជាច្រើនបានចូល Comment លើកទឹកចិត្ត មាស សុខសោភា ដោយលើកឡើងថា៖ «សំណព្វចិត្ត ម៉ាក់គាំទ្រ មួយរយភាគរយណា ស៊ូៗ, គាត់ចង់តោងគេល្បី តែរេីសមនុស្សខុសហេីយមីង I love you my idol បងភា, សំខាន់បងនៅក្រៅ មិនមែនដូចបងស្រីនោះ យាយទេ … you are still my idol … don’t care about her, មនុស្សមិនមែនសប្បាយចិត្ត24ម៉ោងទេ! តែមនុស្សខ្លះគាត់អត់យល់ Still supporting to you, Sis!, មិនឆ្លើយ មិនឆ្លង មិនឈ្លោះ គឺជាជម្រើសល្អបំផុត Good Idol. សំខាន់ចែមិនមែនជាមនុស្សចឹង យើងមិនអាចបំពេញចិត្តគេគ្រាប់គ្នាបានទេ ស៊ូៗចែ អាយដលក្នុងដួងចិត្តរបស់គ្រួសារខ្ញុំ គ្រប់គ្នាស្រលាញ់ចែ, មិនបាច់ខ្វល់សំដីវាទេចែ គេជេរវាពេញប្រទេស រិះគន់មិនចេះមើលមនុស្ស តាមពិតចរឹកវាចង់ល្បីដូចចែទើបចង់តោងល្បីចែហ្នឹង,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@yalin.1♬ original sound – ស្រីមុច