Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតតារាកំប្លែងនាងខ្មិប សម្រចលោតទឹកសម្លាប់ខ្លួន ដោយសារវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ

ភ្នំពេញ៖ អតីតតារាកំប្លែងនាងខ្មិបដែលទើបចេញពីពន្ធនាគារដោយសារការប្រើប្រាស់គ្រឿងញៀន បានសម្រេ ចិត្តលោតទឹកសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វារចាស់ដោយសារវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។ ប៉ុន្តែមិនបានសម្រេចឡើយ ដោយសារតែមានបងប្អូនប្រជាពលរដ្ឋ ជួយឃាត់ទាន់ពេលវេលា កាលពីវេលាម៉ោង១២នឹង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីអ្នកជិះម៉ូតូកាត់តាមបណ្តោយផ្លូវលើស្ពានជ្រោយចង្វារ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ដែលគេធ្លាប់ស្គាល់ថា ជាអតិតតារាកំប្លែងជើងចាស់ គឺអ្នកនាងខ្មិប បានដើរឡើងស្ពានទាំងទឹកភ្នែក រួចហើយបានពាក់កណ្តាលស្ពាន ស្រាប់តែឈរយំមួយយសន្ទុះ រួចហើយក៏តោងបង្កាន់ដៃស្ពាន បម្រុងនឹងលោតចុះចូលទឹកទន្លេ តែចៃដន្យអីត្រូវបានគេតាមទាន់ រត់ចូលទៅចាប់ ហើយទាញចុះមកក្រោមវិញ ។
អតីតតារាកំប្លែងរូបនេះ បានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនទើបតែចេញមកពីមណ្ឌលកែប្រែ ហើយមិនមានអ្នកណាម្នាក់ អើពើនឹងជួយសុខទុក្ខនោះទេ សូម្បីតែទៅជួលផ្ទះគេ ក៏គេមិនជួលឲ្យដែរ មិនដឹងថាស្នាក់នៅកន្លែងណា នឹងទីពឹងអ្នកណានោះទេ ទើបសម្រេចចិត្តគិតខ្លី លោតទឹកសម្លាប់ខ្លួន បញ្ចប់ជីវិតតែម្តងទៅ។ ជាចុងក្រោយអ្នកនាងខ្មិប គ្រាន់តែចង់ឲ្យមានគេហៅទៅសម្តែង និងច្រៀងតាមភោជនីយដ្ឋានតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា តារាកំប្លែង នាង ខ្មិប ដែលមានឈ្មោះពិតហៅថា រ៉េន សុធារី ត្រូវបានមហាជនសង្កេតឃើញថា មានរឿងអាស្រូវជាហូរហែ ជាមួយរឿងគ្រួសារ និងផ្ទាល់ខ្លួន គឺចាប់តាំងពីលែងលះជាមួយតារាកំប្លែង នាយ ហុងដា កាលពីឆ្នាំ២០១០ មក នាង ខ្មិប បានបាត់មុខឈឹងពីសិល្បៈ និងត្រឡប់មកវិញ នៅអំឡុងឆ្នាំ២០១៧ ក្នុងសភាពដុនដាប គួរឲ្យអាណិតទៅវិញ។ ថ្មីៗនេះ ទទួលព័ត៌មានថា នាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។

ក្រោយទទួលបាននូវព័ត៌មានរបស់ នាង ខ្មិប ហើយនោះ មហាជនមួយចំនួនសម្តែងនូវការនឹកស្មានមិនដល់ រហូតដល់មានអ្នកខ្លះ ថានេះមិនមែនជាការពិតទៅវិញ។ តែយ៉ាងណា ប្រធានសមាគមសិល្បករខ្មែរ លោក ហេង ឡុង បានចេញមុខមកបញ្ជាក់យ៉ាងដូច្នេះថា «អតីតតារាកំប្លែងនាងខ្មិប ពិតជាត្រូវបានអធិការខណ្ឌដូនពេញឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០នាទី ពិតប្រាកដមែន។ រង់ចាំទទួលដំណឹងស្អែក ថាតើទោសរបស់គាត់ត្រឹមកម្រិតណា។ សូមយុវជន ជៀសឲ្យឆ្ងាយពីគ្រឿងញៀន!»។

បើគេនៅចាំមិនភ្លេច នាង ខ្មិប ធ្លាប់ត្រូវបានអ្នកសិល្បៈជាច្រើនផ្តល់ជំនួយឲ្យជាហូរហែ បន្ទាប់ពីលេចមុខ ក្នុងសភាពដុនដាប មានមុខខ្វះក្រោយគួរឲ្យអាណិត។ ហើយនេះមិនមែនជាលើកទី១នោះទេ ដែលនាងមានរឿងអាស្រូវពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន រហូតពេលនេះ ត្រូវបានមហាជនលាន់មាត់ថា នាងខ្មិបអស់កែ ខុសម្តងជាពីរដងហើយ នៅតែប្រព្រឹត្តទោះបីជាដឹងថា នេះជាអំពើដែលសង្គមស្អប់ខ្ពើម។

គេនៅចាំបានថាការលែងលះជាមួយតារាកំប្លែង នាយ ហុងដា បានបន្សល់ កូនប្រុសរបស់នាង ខ្មិប ដែលជាដំណក់ឈាមរួមគ្នាជាមួយលោក ហុងដា រស់នៅជាមួយលោកហុង​ដា ជាឪពុកហើយក៏មានពាក់ព័ន្ធជាមួយអំពើឃាតកម្មសម្លាប់ប្រពន្ធក្រោយរបស់ នាយ ហុងដា។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង ខ្មិប ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលនេះ គឺនៅមិនទាន់ដឹងនោះទេ ថាតើសំណុំរឿងរបស់នាង នឹងត្រូវដោះស្រាយយ៉ាងម៉េចនោះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×