ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែធ្នូ ២០២០នេះ បានប្រកាសព័ត៌មានថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៤នាក់ និងមិនមានអ្នកជាសះស្បេីយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ពីស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖គិតត្រឹមម៉ោង ០៧និង០០ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៧នាក់ (ស្មើនឹង ៨៦,៧២%ធៀបនឹងចំនួនអ្នកមានវីរុស១វីដ-១៩ទាំងអស់ នៅក្នុងចំនួននេះ មានស្រី ៦៣នាក់ និងបុរស ២៤៤នាក់។ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៥៤នាក់ (ស្ត្រី ៨៣នាក់ និងបុរស ២៧១នាក់ ) ។ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ៣៤នាក់ (ស្រី១៥នាក់ និងបុរស ១៩នាក់) ។ អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ១៣នាក់ (ស្ត្រី ០៥នាក់និងបុរស ០៨នាក់ ) ។
ករណីវិជ្ជមានវីរុសកូវីដ១៩ចំនួន០៤នាក់ ជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍៖
-បុរសជនជាតិខ្មែរឈ្មោះ អិត កុម៉ាល អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិ កា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាក ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពញ។
-បុរសជនជាតិខ្មែរឈ្មោះ សន សាន់បញ្ញារិទ្ធ អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
-ជនជាតិខ្មែរឈ្មោះ ឡុង សុខនី អាយុ ៣៣ឆ្នាំ មាន អាសយដ្ឋានស្នាក់នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីខាងលើនេះផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
– បុរសជនជាតិខ្មែរឈ្មោះ ទៅ គឹមហុក អាយុ ២៧ឆ្នាំ មាន អាសយដ្ឋានស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលទៅហាង_PEDRO ដែលជាអ្នកប៉ះពាល់ជាមួយមានអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលត្រូវបាន រកឃើញមានវីរុសកូវីដ-១៩ នៅ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ហើយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរស អាយុ ២៧ឆ្នាំខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង ” ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២០ ចំនួន១៦០៥ សំណាក បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញដែលជាថ្ងៃធ្វើ តេស្តលើកទីពីរសម្រាប់ “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សរុបមានចំនួន ៣,៤៦៧សំណាក ត្រូវបានធ្វើ វិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៤នាក់ (ដែលជាអ្នកជំងឺខាងលើនេះ) ។ ដោយឡែកមាននៅសល់វត្ថុសំណាកចំនួន ៤,៩៩៤សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី – បុគ្គលិកសុខា ភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវ រកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ