ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រកាសពន្យាការមិនគិតថ្លៃសេវាលើការប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត សម្រាប់ការជួញដូរមូលបត្រកម្មសិទ្ធិចំនួន២ឆ្នាំបន្ថែមទៀត។
ដោយយោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី២៦ តុលាឆ្នាំ២០២០ ផ្សារមូលបត្រកម្ពុជានឹងពន្យារការមិនគិតថ្លៃសេវាលើការប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត MTS សម្រាប់ ការជួញដូរមូលបត្រកម្មសិទ្ធរយៈពេល ២ឆ្នាំបន្តទៀត គិតចាប់ពីថ្ងៃផុតកំណត់លើការមិនគិតថ្លៃសេវាប្រើប្រាស់ប្រព័ន្ធជួញដូរចាស។។
ដូចនេះការមិនគិតថ្លៃសេវានេះមានសុពលភាពបន្តរហូតដល់ថ្ងៃទី០៥ខែតុលាឆ្នាំ២០២២។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងក្នុងស្មារតីនៃការជួយគ្នា ដោយសម្រាលបន្ទុកចំណាយរបស់ក្រុមហ៊ុនមូលបត្រ និងវិនិយោគិនដែលជាអ្នកប្រើប្រាស់ចុងក្រោយ ក្នុងស្ថានភាពដែលគ្រប់គ្នានៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងទទួលរងផលប៉ះពាល់ពីវិបត្តិនៃការរីករាលដាលនៃជំងឈកូវីត១៩។
ផ្សារមូលបត្រកម្ពុជាសង្ឃឹមថា ការសម្រេចពន្យារការមិនគិតថ្លៃសេវានេះ និងបន្តសម្រួលវិនិយោគិន ក៏ដូចជាជំរុញការជួញដូរមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។
ប្រព័ន្ធជួញដូរចល័ត ត្រូវបានដាក់ឲ្យដំណើរការបឋមកាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨ និងការដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៥ខែតុលាឆ្នាំ២០១៩។ ប្រព័ន្ធនេះត្រូវបានដាក់ឲ្យវិនិយោគិនប្រើប្រាស់ តាមរយៈក្រុមហ៊ុនឈ្មួញជើងសារមូលបត្រជាសមាជិកផ្សារមូលបត្រកម្ពុជាទាំង១០។
គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២០ ចំនួនគណនី MTS ដែលបានបើកនិងប្រើប្រាស់ដោយវិនិយោគិនមានចំនួន ១០.០៣០ គណនីហើយត្រីមាសទី៣ឆ្នាំ២០២០ នេះដែរ ចំនួនបញ្ជទិញលក់មូលបត្រតាម MTS មានចំណែករហូត ៩៦,៧៧ភាគរយ ធៀបនឹងការដាក់បញ្ជាតាមរយៈភ្នាក់ងារមូលបត្រដែឡមានតែ ៣,២៣ភាគរយតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ CEN