Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានហេងមានស៊យ ក្នុងស៊យមានហេង

spot_img

បុរសម្នាក់ ត្រូវអគ្គិភ័យលេបត្របាក់ផ្ទះ មិនបានប៉ុន្មានផង គាត់ក៏ត្រូវឆ្នោត១លានដុល្លារ។

Bill រីករាយនឹងទឹកប្រាក់ ១លានដុល្លារ។

Bill Pendergast រស់នៅរដ្ឋអឹមស៊ី កាណាដា បានបាត់អស់ផ្ទះសម្បែងព្រោះតែអគ្គិភ័យ។ លោករងភាពលំបាកលំបិនក្នុងការសាងសង់ជម្រកថ្មី ស្រាប់តែទេវតាទ្រព្យបានញញឹមដាក់លោក ក្រោយពេលឆ្នោត Lotto ៦/៤៩ កាលពីប៉ុន្មានថ្ងៃមុន។ សន្លឹកឆ្នោតដែលលោកទិញ
គឺនៅខណៈពេលដែលកំពុងធ្វើដំណើរទៅសួរសុខទុក្ខឪពុកខ្លួនកំពុងដេកនៅមន្ទីពេទ្យ Newfoundland ហើយត្រូវបានជួយឲ្យ Bill ត្រូវឆ្នោត ១លានដុល្លារកាណាដា (ប្រមាណ ៨សែនដុល្លារអមេរិក) ។ Bill ពោលថា ឪពុកខ្ញុំផ្តាំឲ្យខ្ញុំទិញទឹកក្រូចក្លាស្សេ១ដប ។ ខ្ញុំក៏ឈប់ទិញវាតាមផ្លូវទៅកាន់មន្ទីរពេទ្យ រួចក៏ឆ្លៀតទិញឆ្នោត១សន្លឹកតែម្តង។ ស្មានពុំដល់ថា វាគឺជាឆ្នោតសំណាងសោះ។ Bill ឲ្យដឹងថា លុយនេះបានជួយលោកដ៏ច្រើនក្នុងការបន្តសាងសង់ផ្ទះដែលកំពុងស្ថិតនៅពាក់ណ្តាលទី ព្រោះកំពុងខ្វះថវិការ។

ភរិយារបស់ Bill នៅ Fort McMurray ពេលឮសូរដំណឹងនេះ ក៏បានទិញសំបុត្រយន្តហោះមកជួបប្តីភ្លាម។ “នេះជាសុបិន្តដែលមានពិត” Bill និយាយថា
លោកនឹងប្រើប្រាស់លុយទាំងនេះ ដើម្បីសង់ផ្ទះឲ្យរួចរាល់ គឺត្រៀមទទួលសមាជិកថ្មី កូនរបស់លោកដែលត្រៀមចាប់កំណើត៕ ពាយ័ព្យ

spot_img
×