Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺភ្លាវមកទៀតហើយ! ឲ្យពាក់ត្រឹមត្រូវ បែរចេញចរិតឡើងឈ្លើយបោះម៉ាស់ចោលទៅលើដី ហើយជាន់ឈ្លី និងថែមទាំងបោះសម្តីទៅមន្រ្តីយ៉ាងឡូយ… (វីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានទទួលជ្រាបហើយ ប្រទេសកម្ពុជារបស់យើងនៅពេលនេះ បាននិងកំពុងប្រឈមមុខជាខ្លាំង ជាមួយនឹងជំងឺកូវីដ១៩ ក្រោយផ្ទុះជាលើកទី៣ ឆ្លងចូលសហគមន៍ជាលើកដំបូង ដែលរាជរដ្ឋាភិបាលបានហៅថាជា «ព្រឹត្តិការណ៍ ២៨ វិច្ឆិកា»។

ដោយឡែក នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះផងដែរ ក្រសួងសុខាភិបាលក៏បានរកឃើញអ្នកឆ្លងកូវីដ១៩បន្ថែមចំនួន ២ នាក់ទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបរហូតដល់ ៣៥៦ នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន ៣០៧ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៤៩ នាក់។

ប៉ុន្តែ ទន្ទឹមនឹងរាជរដ្ឋាភិបាលបានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមទប់ស្កាត់ការពារតាមរយៈការអនុវត្តវិធានការឃ្លាតឆ្ងាយពីសង្គម ឬ គម្លាតបុគ្គល ពាក់ម៉ាសការពារ និងលាងសម្អាតដៃជាដើម របស់ក្រសួងសុខាភិបាលយ៉ាងណា ក៏គេសង្កេតឃើញពលរដ្ឋមួយចំនួនហាក់ដូចជាមានការពិបាកខ្លាំងណាស់ ក្នុងការការពារសុវត្ថិភាពសុខភាពខ្លួនឯងទៅវិញ។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ គឺថែមទាំងបង្ហាញនូវគំរូដ៏អាក្រក់ប្រឆាំងនឹងការពាក់ម៉ាស់យ៉ាងដាច់អហង្ការតែម្តង បើទោះជាឲ្យពាក់ដោយឥតគិតថ្លៃក៏ដោយ។

ជាក់ស្តែង ដូចជាបុរសភ្លាវម្នាក់មួយនេះទៀតអ៊ីចឹង បានឈ្លោះប្រកែកជាមួយលោកពូអ្នកមីងជាមន្រ្តីអាជ្ញាធរយ៉ាងខ្លាំងៗ នៅពេលដែលពួកគាត់បានចុះទៅត្រួតពិនិត្យផ្សព្វផ្សាយ និងចែកម៉ាស់ដល់បងប្អូនប្រជាពលរដ្ឋដែលពុំពាក់ម៉ាស់ដោយឥតគិតថ្លៃ នៅចំណុចមុខច្រកចូលផ្សារដីហុយ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។ អ្វីដែលអស្ចារ្យខ្លាំងបំផុតនោះ គឺបុរសនេះដែលបោះសម្តីថាសុទ្ធតែជាអ្នកការពារប្រទេសកម្ពុជា បានបញ្ចេញឥរិយាបទយ៉ាងឈ្លើយ ដោយបោះម៉ាស់ចោលទៅលើដីនៅចំពោះមុខពួកគាត់ថែមទៀតផង។

ជាមួយនឹងទង្វើដ៏មហាឈ្លើយនេះ ឃើញថាបងប្អូននៅក្នុងបណ្តាញសង្គម ព្រោះតែពុំអត់ទ្រាំពុំបានពេក ក៏បានដាក់ឲ្យធ្ងន់ៗថា៖ «គ្រាន់តែពាក់ម៉ាស់សោះអីក៏យ៉ាប់ម្ល៉េះ អាយ៉ាប់នេះ, វាមិនមែនខ្មែរទេ បើខ្មែរនិយាយស្ដាប់បាន, អានឹងសង្ស័យបែកថ្នាំមិនដឹងបាននិយាយឆ្កូតៗអ៊ីចឹង, អាឈ្លើយនេះបើចង់ងាប់ខ្លាំងទៅងាប់ឲ្យឆ្ងាយពីគេទៅ, ថ្ងៃមុនមានមីកញ្ចាស់ម្នាក់ អីឡូវមានអាបញ្រ្ចាសទិសម្នាក់ទៀត អូយឈឺក្បាលណាស់, បើនៅឥណ្ឌាវិញ អ្ហែងដឹងតែត្រូវរំពាត់ផ្តៅហើយអានាង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



×