តាមសារព័ត៌មាន apnews បានចុះផ្សាយឲ្យដឹងថា ក្រុមអ្នកស្ម័គ្រចិត្តរួមជាមួយអ្នកភូមិមកពីស្រុក Zhong ភាគកណ្តាលប្រទេសចិន នាពេលថ្មីៗនេះ បានបំប្លែង Drone ទៅជាអ្នកបាញ់ភ្លើង ដើម្បីកម្ទេចសម្បុកឪម៉ាល់ដែលជាសត្វសាហាវ។
ក្រុមដែលមានឈ្មោះថា ‘Blue Sky Rescue’ គឺជាក្រុមអ្នកស្ម័គ្រចិត្តដែលដឹកនាំការស្រាវជ្រាវ និងជួយសង្គ្រោះ និងការងារបន្ទាន់ផ្សេងទៀត។ ប៉ុន្តែសម្រាប់បេសកកម្មពិសេសនេះ ពួកគេបានហៅថា «សម្លាប់វាដោយប្រើភ្លើង»។ ពួកគេរួមគ្នាជាមួយអ្នកភូមិក្នុងតំបន់ Zhong បានរៃអង្គាសប្រាក់ចំនួន ៨០,០០០ យ័ន (១២,២០០ ដុល្លារ) ដើម្បីទិញយន្តហោះដ្រូន និងបំពាក់វាជាមួយធុងសាំង និងបំពង់ប្រវែងដៃ។
យន្តហោះដ្រូននេះ ត្រូវបានបង្កើតឡើងដោយមានដៃ៦ ដែលអាចមានសមត្ថភាពយោងទម្ងន់ធុងសាំង និងឧបករណ៍បាញ់ភ្លើងបាន។
គិតត្រឹមថ្ងៃនេះ យន្ដហោះគ្មានមនុស្សបើកបរ Drone បានធ្វើការកម្ទេចទៅលើសម្បុកឪម៉ាល់បានចំនួន ១១ កន្លែង ដោយជោគជ័យ។ ពួកគេមានគោលបំណងលុបបំបាត់សម្បុកឪម៉ាល់ជាង ១០០ កន្លែង នៅក្នុងស្រុក Zhong៕ រក្សាសិទ្ធិដោយ៖ លឹម ហុង