Monday, July 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប​២២​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ ២៩​ធ្នូ ១៩៩៨-២៩​ធ្នូ ២០២០

​ភ្នំពេញ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នេះ មាន​រយៈពេល​២២​ឆ្នាំ​ហើយ ដែល​កម្ពុជា រកបាន​នូវ​សុខសន្តិភាព​ពេញលេញ និង​មានការ​ឯកភាព​ជាតិ​ទាំងស្រុង​ជា​ប្រវត្តិសាស្ត្រ​។ ការបិទ​បញ្ចប់សង្គ្រាម​ហែកហួរ និង​ការបែកបាក់​ជាតិ​នេះ បាន​កើតមានឡើង​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​នយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​យុទ្ធសាស្ត្រ​គោលការណ៍​ទាំងឡាយណា ដែល​នឹង​នាំមក​នូវ​ការធានា​ដល់​សន្តិសុខ​សង្គម ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ស​និ្ត​ភាព ការធានា​ដល់​បូរណភាព​ដែនដី អធិបតេយ្យ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច នយោបាយ​សង្គម​ប្រកបដោយ​ចីរភាព​។​
​លោក​ហ៊ុន ម៉ា​នី បាន​លើកឡើងថា នយោបាយ​ឈ្នះ ឈ្នះ ក្តោប​យក​ទិដ្ឋភាព​សំខាន់ៗ​ចំនួន​ពីរ​៖

​ទី​១ ជាការ​បញ្ចប់​ទាំងស្រុង​នៃ​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ ដែល​នាំ​ឲ្យ​កម្ពុជា​មានការ​ឯកភាព​ជាតិ ការឯកភាព​ទឹកដី ក្រោម​ដំបូល​តែមួយ ក្រោម​ម្លប់​ព្រះមហាក្សត្រ​តែមួយ រដ្ឋធម្មនុញ្ញ​តែមួយ រាជរដ្ឋាភិបាល​តែមួយ និង​កងកម្លាំង​តែមួយ ដែល​កម្ពុជា​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ប៉ុន្មាន ៥០០ ឆ្នាំ​ចុង​ក្រោយនេះ​។

​ទី​២ សន្តិភាព បានផ្តល់​ឱកាស​ឲ្យ​កម្ពុជា​អាច​ផ្តោតអារម្មណ៍​ទាំងស្រុង​ក្នុងការ​ប្រមូល​នូវ​ធនធាន (​ធនធានសេដ្ឋកិច្ច និង​ធនធានមនុស្ស​) ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ ក៍​ដូចជា​ការធ្វើសមាហរណកម្ម​ខ្លួន​ទៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×