Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ កំណត់​យក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ជា​កាលបរិច្ឆេទ នៃ​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០ -២០២១

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា​សេចក្តី បានចេញ​សេចក្តីជូនដំណឹង​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​។​

​ក្រោយពី​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ត្រូវ​បិទ​បញ្ចប់ ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រេច កំណត់​យក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ជា​កាលបរិច្ឆេទ​នៃ​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០ ២០២១ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​។ គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំងអស់ ត្រូវ​បន្ត អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ ក្នុង​បរិបទ​កូ​វីដ​-១៩ និង រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល ។ ក្នុងករណី​ចាំបាច់​ត្រូវ​ពាក់​ម៉ាស​ការពារ​នៅក្នុង​បរិវេណ​របស់ គ្រឹះស្ថានសិក្សា​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត គណៈ​គ្រប់គ្រង គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល និង​សាធារណជន ជ្រាប និង​ចូលរួម​សហការ អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×