ភ្នំពេញ៖ សូមអបអរសាទរ ក្នុងទិវាដ៏មានសោមនស្សរីករាយ នាឱកាសពិធីចូលឆ្នាំសាកល ឆ្នាំ២០២១ នេះ ធ្វើឲ្យខ្ញុំបាទ វរសេនីយ៍ទោ មុនី សីហា នឹកឃើញដល់អនុស្សាវរីយ៍គ្រប់សកម្មភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ជាមួយក្រុមការងារ និងថ្នាក់ដឹកនាំស្ថាប័ន អនុវត្តការងារដ៏សស្រាក់សស្រាំ ក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ តាមលំអាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ញ៉ាំងឱ្យចិត្តយើងខ្ញុំទាំងអស់គ្នា គោរពស្រឡាញ់ដល់ឯកឧត្តម ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមលំអោនកាយគោរព ជូនសព្ទសាធុកាពរ ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ និងក្រុមគ្រួសារ មានសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ប្រកបដោយសិរីសួស្ដីជ័យមង្គល វិបុលសុខមហាប្រសើរ ដើម្បីដឹកនាំការងារក្នុង អង្គភាព និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បម្រើសង្គមជាតិ អភិវឌ្ឍប្រទេសជាតិ ។
គោរពជូនពរ ពីខ្ញុំបាទ វរសេនីយ៍ទោ មុនីសីហា ៕ រក្សាសិទ្ធិដោយ : CEN