Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហាដីធ្លីចំនួន ៨ ករណីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម ត្រូវបានដោះស្រាយដោយជោគជ័យ

ព្រះសីហនុ៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំនៅរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម។ បន្ទាប់ពីមានការពិភាក្សាគ្នាដោយឈរលើមូលដ្ឋានច្បាប់ និងឯកសារពាក់ព័ន្ធនានា បញ្ហាដីធ្លីចំនួន ៨ ករណីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម ត្រូវបានដោះស្រាយដោយជោគជ័យ។

នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំនៅរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាមដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ។ បន្ទាប់ពីមានការពិភាក្សាគ្នាដោយឈរលើមូលដ្ឋានច្បាប់ និងឯកសារពាក់ព័ន្ធនានា បញ្ហាដីធ្លីចំនួន ៨ ករណីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម ត្រូវបានដោះស្រាយដោយជោគជ័យក្នុងស្មារតីរក្សាការពារបាននូវដីរបស់ឧទ្យានជាតិនិងទប់ស្កាត់មិនឱ្យមានការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×