ទីក្រុងម៉ានីល៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន ១.០១៤ ករណី ដែលធ្វើឲ្យចំនួនសរុបនៅក្នុងប្រទេសនេះឡើងដល់ ៤៧២.៥៣២ ។
ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩.២៣០ នាក់បន្ទាប់ពីអ្នកជំងឺ ៦៨ នាក់ទៀតបានស្លាប់ដោយសារជំងឺវីរុសនេះ។ ប្រទេសហ្វីលីពីនបានធ្វើតេស្តលើប្រជាជនជាង ៦,៣ លាននាក់គិតចាប់តាំងពីពេលនេះជំងឺនេះបានលេចចេញមកនៅក្នុងខែមករា។ ហ្វីលីពីនមានប្រជាជនប្រមាណ ១១០ លាននាក់៕
ប្រភព៖ ស៊ីនហួរ
រក្សាសិទ្ធិដោយ៖CEN