Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជន​ទី​៣​បញ្ជូន​ឡើង​តុលាការ ក្នុង​សំណុំរឿង​លក់​ទិញ​ក្រលៀន

​ភ្នំពេញ ៖​រឿងក្ដី​ទិញ លក់​ក្រលៀន​ឆ្លងដែន ដែល​បានធ្វើអោយ​ល្បី​កក្រើក​កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៧​កន្លងទៅ ខណៈ​ជនជាប់ចោទ​២​នាក់ កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ពីបទ​ជួញដូរ​សរីរាង្គ​មនុស្ស​ដោយ​ខុសច្បាប់​នោះ ឥឡូវនេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ទី​៣​ម្នាក់​ទៀតហើយ បញ្ជូនមក​តុលាការ​ដើម្បី​សាកសួរ ។​

​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​បានអោយដឹងថា ជនសង្ស័យ​ទី​៣​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ ជឿន ធី ហៅ​ធី​ក្បាល​ធំ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ និង​ជា​អ្នក​រត់ការ​ឯកសារ​ប​ញ្ជូ​ន​មនុស្ស​ឆ្លងដែន​ទៅ​ប្រទេស​ឥណ្ឌា​ដើម្បី​វះកាត់​ដូរ​សរីរាង្គ ( ដូរ​ក្រលៀន ) ។ នៅក្នុង​សំណុំរឿង​ទិញ​-​លក់​ក្រលៀន ដែល​សមត្ថកិច្ច​បា​នប​ង្ក្រា​ប​កាលពី​ថ្ងៃទី ២៤​ឧសភា ឆ្នាំ​២០១៧​កន្លង​ទៅនោះ ឈ្មោះ ជឿន ធី គឺជា​អ្នក​រត់ការ​ឯកសារ​អោយ​ជនរងគ្រោះ និង​ជា​អ្នក​នាំ​ជនរងគ្រោះ​មកជួប ឡា​ច ម៉េង​ហុង និង​អឿ ឡា​ត ។ ប៉ុន្តែ​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ ឈ្មោះ ជឿន ធី បាន​រត់​គេចខ្លួនបាត់​រហូតមកដល់​ថ្ងៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៧​តុលា ឆ្នាំ​២០១៧​នេះ ។​

​ឥឡូវនេះ​ឈ្មោះ ជឿន ធី ត្រូវបាន​បញ្ជូនមក​អោយ​លោក ខៀវ ផល្លា ព្រះរាជអាជ្ញារង​កំពុង​ធ្វើការ​សាកសួរ​នាំ​ព្រឹក​ថ្ងៃទី ១៩​តុលា​នេះ។​

​គួររំលឹកថា​ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ៣០​ឧសភា ២០១៧ នេះ​បានសម្រេច​ចេញ​ដីការ​ឃុំខ្លួន ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ពាក់​ពន្ធ​ករណី​ជួញដូរ​ក្រលៀន ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​ជួញដូរ​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់ (​ដកហូត​សរីរាង្គ​) តាម​មាត្រា​១០ និង​មាត្រា​១៥ នៃ​ច្បាប់​ស្តីពី​អំពើ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ ។​

​ជនជាប់ចោទ​ដែល​តុលាការ​ឃុំខ្លួន​ឈ្មោះ ឡា​ច ម៉េង​ហុង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ព្រែ​កឯក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​( ជា​មេខ្យល់​) និង​ម្នាក់​ឈ្មោះ អើ ឡា​ត ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ ។​

​គួរ​បញ្ជាក់ថា​ជនសង្ស័យ​ប្រុស​ស្រី ២​នាក់ ម្នាក់​ជា​មេខ្យល់ និង​ម្នាក់​ជា​អ្នក​គួ​ក​ជេរ​(​រកម​នុស្ស​) ក្នុងករណី​ជួញដូរ​ក្រលៀន កាលពី​ថ្ងៃទី​២៤ ឧសភា ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន​រាជធានី​ភ្នំពេញ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន ។ ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡា​ច ម៉េង​ហុង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ព្រែ​កឯក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​(​ជា​មេខ្យល់​) និង​ម្នាក់​ឈ្មោះ អើ ឡា​ត ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នង​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ ។

ទាក់ទិន និង ការឃាត់ ខ្លួន​សង្ស័យ​ទាំង​២​នាក់​ខាងលើនេះ​ត្រូវបាន​លោក​វរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​កា​ពារ​អ​និតិ​ជន រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា កន្លងទៅ​ការិយាល័យ​ធ្លាប់​បានទទួល​ព័ត៌មាន និង​ពាក្យបណ្តឹង​ជា​ញឹក​ញ៉ាប់ ពី​ករណី​មាន​ជនល្មើស​មួយក្រុម​រកស៊ី​ជួញដូរ​ក្រលៀន ក្នុង​រូបភាព​នាំ​មនុស្ស​ពី​ស្រុក​ខ្មែរ​ទៅ​វះ​ដោះដូរ​នៅ​ប្រទេស​ឥណ្ឌា ។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នោះ​សម​ត្ត​កិច្ច​ជំនាញ បានធ្វើការ​ស្រាវជ្រាវ រហូតដល់​រសៀល​ថ្ងៃទី​២៤ ឧសភា ឈានដល់​ការឃាត់ខ្លួន​ស្ត្រី​ម្នាក់ នៅ​ខាងក្រោយ​ផ្សារ​ឯករាជ្យ​២ តាមផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។ លុះ​វេលា​ម៉ោង​ជា​៧​យប់​ថ្ងៃ​ដដែល​ចាប់បាន​បុរស​ម្នាក់ទៀត​ជា​មេក្លោង នៅ​ម្តុំ​ស្តុ​ប​បូកគោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ លោក​វរៈសេនីយ៍ឯក កែវ ធា បន្តថា ក្រោយពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា ពួកគេ​គឺជា​មុខសញ្ញា​ជួញដូរ​ក្រលៀន​ពិតប្រាកដ​មែន និង​ធ្លាប់​បានធ្វើ​សកម្មភាព​ជាង​១​ឆ្នាំ​ហើយ និង​ធ្វើបាន​ជាង​១០​នាក់ ដែល​នាំ​មនុស្ស​យកទៅ​វះកាត់​ដោះដូរ​ក្រលៀន នៅ​ប្រទេស​ឥណ្ឌា ដែលមាន​ទីតាំងនៅ​ទីក្រុង​ញូ​ដា​លី ។

តាម​ចម្លើយ​ជនសង្ស័យ​បាន​ប្រាប់​សម​ត្ត​កិច្ច​ទៀតថា ជាមួយ​ឆ្នាំនេះ​បុរស​ឈ្មោះ ឡា​ច ម៉េង​ហុង បាន​ទាក់ទង​ធ្វើ​សកម្មភាព​ប្រើ​មនុស្ស​ឲ្យ​ដើររក​អ្នក​ជម្ងឺ​ដែល​ត្រូវការ​ក្រលៀន ហើយក៏​គេ​ត្រូវ​ការរក​មនុស្ស ឬ​ជនក្រីក្រ​ត្រូវការ​ប្រាក់​ដើម្បី​ទ្រទ្រង់​ជីវភាព​(​លក់​ក្រលៀន​) ។ ក្នុងនោះ​ជនសង្ស័យ​បាន​ប្រើល្បិច​ខ្ពស់ តាម​រូបភាព​ពីរ​១.​ដំបូង​ត្រូវការ​ពិនិត្យ​ឈាម​ជនរងគ្រោះ​អ្នកលក់​ក្រលៀន ឲ្យ​ត្រូវ​គ្នា​ជាមួយ​អ្នក​ជម្ងឺ​ត្រូវ​ដោះដូរ​ក្រលៀន ២.​ត្រូវការ​កែឆ្នៃ​ឯកសារ​ជនរងគ្រោះ​(​អ្នកលក់​ក្រលៀន​)​ធ្វើជា​សាច់ញាតិ​អ្នក​ដែល​ត្រូវការ​(​ទិញ​ក្រលៀន​)​ប៉ុន្តែ​ជា​អ្នក​ដ៏​ទៃ​ទេ ដើម្បី​ងាយស្រួល​គេ​រៀបចំ​ធ្វើឯកសារ​ជា​លក្ខណៈ​ធ្វើ​មនុស្សធម៌ ក្នុង​ការនាំ​ចេញទៅ​ដោះដូរ​នៅ​ប្រទេស​ឥណ្ឌា​នោះ ។ ចម្លើយ​បញ្ជាក់ថា ក្រលៀន​មួយ​ឈ្មោះ ឡា​ច ម៉េង​ហុង យក​ពី​អ្នក​ជម្ងឺ​តម្លៃ​ជាង ៤​ម៉ឺន​ដុល្លារ​អាមេរិក តែ​ក្នុងតម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ​នោះ គេ​បាន​យកទៅ​ចំណាយ​លើ​ការកែឆ្នៃ​ឯកសារ ដើម្បី​ដាក់ចូល​ស្ថានទូត​ឥណ្ឌា​សម្រាប់​នាំ​មនុស្ស​ចេញ និង​ថ្លៃ​យន្តហោះ ការហូបចុក និង​ការ​ស្នាក់នៅ ។ ដូច្នោះ​ខ្លួន​នៅសល់​ប្រាក់​ពី​ការចំណាយ​ត្រឹម​៥ ៨០០ ដុល្លារ​ក្នុង​ម្នាក់​តែប៉ុណ្ណោះ ។

ចំណែក​ចម្លើយ​ស្ត្រី​ដែលជា​ជនសង្ស័យ​ឈ្មោះ អើ ឡា​ត បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ទើបតែ​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​ឈ្មោះ ឡា​ច ម៉េង​ហុង ២​ដង​ទេ និង​ដើរ​រកបាន​មនុស្ស​២​នាក់​ប្រគល់​ឲ្យ ម៉េង​ហុង នាំទៅ​វះកាត់​ដោះដូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​នោះ ។ ជនសង្ស័យ​បន្តថា មនុស្ស​២​នាក់​នោះ ត្រូវបាន​ឈ្មោះ ម៉េង​ហុង ឲ្យ​សេវា​ម្នាក់​៤០០​ទៅ​៥០០​ដុល្លារ​អាមេរិក តែ​ក៏បាន​កុ​ម្មុយ​ស្យុ​ង​ពី​អ្នកលក់​ក្រលៀន និង​អ្នក​ជម្ងឺ​ត្រូវ​ការទិញ​ក្រលៀន​ខ្លះទៀត​ដែរ ។ បានជា​មានការ​រៀបចំ និង​រកម​នុស្ស​(​អ្នកលក់ និង​អ្នកទិញ​ក្រលៀន​) ទៅធ្វើ​ការវះកាត់ ដោះដូរ​នៅ​ប្រទេស​ឥណ្ឌា​នោះ ព្រោះ​វេជ្ជបណ្ឌិត​នៅ​ទីនោះ​យក​តម្លៃថោក ពោលគឺ​ធ្វើការ​វះកាត់​ដោះដូរ​ក្រលៀន​មនុស្ស​ម្នាក់​អស់​តែ​១៥.០០០ ទៅ​១៧.០០០​ដុល្លារ​អាមេរិក​(​ថ្លៃ​កាំបិត​) មិនមែន​ថ្លៃ​ក្រលៀន​ទេ ថ្លៃ​ក្រលៀន​៥.៨០០​ដុល្លារ​ផ្សេង ។

លោក កែវ ធា បន្តថា ជនសង្ស័យ​ជា​មេខ្យល់​ឈ្មោះ ឡា​ច ម៉េង​ហុង គេ​មាន​បណ្តាញ​ទំនាក់ទំនង​នៅក្នុង​ស្រុក​រហូតដល់​ប្រទេស​ឥណ្ឌា រីឯ​ស្ត្រី​ម្នាក់​នោះ​គ្រាន់តែ​ជាម​នុស្ស​ដែល​ឈ្មោះ ឡា​ច ម៉េង​ហុង ប្រើ និង​ឲ្យ​ដើរ​អូសទាញ​ជនក្រីក្រ​ត្រូវការ​ប្រាក់​(​លក់​ក្រលៀន​) ប៉ុណ្ណោះ៕​ ​ដោយ​៖​ជាលី​

 

×