Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប​. លុបឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ១៥៤,៧៨៥ នាក់ ខណៈ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០ មាន​ចំនួន ៨,៨៣១,៩៧១ នាក់

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ការ​សាទរ​របស់​ភាគី​ពាក់ព័ន្ធ​ចំពោះ​ការងារ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០ មាន​ចំនួន ៨,៨៣១,៩៧១ នាក់ ។​

​បើតាម​អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប ) ជារួម ការងារ​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ មានការ​សាទរ​យ៉ាងច្រើន​លើសលុប​ពី​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​។ ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០ មាន​ចំនួន ៨,៨៣១,៩៧១ នាក់ ស្មើនឹង ៨៥.០៦% ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​សរុប​ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​។ ក្នុងនោះ ប្រជាពលរដ្ឋ​ដែល​បានមក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី នៅ​ឆ្នាំ​២០២០ មាន​ចំនួន ២៦៨,៦១១ នាក់ ស្មើនឹង ៨៩.៤២%​។ នៅ​ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ជាច្រើន​បានមក​ចូលរួម​ធ្វើ​បច្ចុប្បន្នភាព​លើ​បញ្ជី​បោះឆ្នោត ដែល​ធ្វើឱ្យ គ​.​ជ​. ប​. មាន​ឯកសារ​ជា​មូលដ្ឋាន​សម្រាប់​លុបឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បាន​រហូតដល់ ១៥៤,៧៨៥ នាក់ ។ ឈ្មោះ​ដែល លុប​នោះ គឺ​អ្នកទទួល​មរណភាព អ្នក​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចេញទៅ​ឃុំ សង្កាត់​ផ្សេង និង​អ្នក​បាន ចុះឈ្មោះ​លើសពី​មួយកន្លែង (​ឈ្មោះ​ស្ទួន​) ។​

​តួលេខ​ខាងលើនេះ បង្ហាញ​នូវ​លទ្ធផល​ដ៏​ល្អប្រសើរ ដែល គ​.​ជ​.​ប ត្រូវតែ​អរគុណ និង​កោតសរសើរ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់ ហើយ​បាន​ចូលរួម​ក្នុង​ដំណើរការ​នៃ​ការ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ។​

​ជាមួយគ្នានេះ គ​.​ជ​.​ប សូម​ថ្លែងអំណរគុណ ចំពោះ​គណបក្សនយោបាយ​ទាំងអស់ ជាពិសេស​គណបក្ស នយោបាយ ចំនួន ១៣ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដែល​រៀបចំឡើង​ដោយ គ​.​ជ​.​ប កាលពី​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០២០ ហើយ​ដែល​គណបក្ស​ទាំងនោះ បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​បំពេញ​តួនាទី ក្នុងនាម​ជា​អ្នកបម្រើ​សេវា​ជួន​ម្ចាស់ឆ្នោត រហូត ទទួលបាន​លទ្ធផល​មួយ​ល្អ ហើយ​បានបង្ហាញ​ជំហរ​គាំទ្រ​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០ ។​

​ទន្ទឹមនឹងនេះ នៅក្នុង​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ក៏មាន សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន ៨ បានដាក់​អ្នកសង្កេតការណ៍​ជាតិ ចំនួន​សរុប​២២០១​នាក់ ផងដែរ ហើយ​បាន​អបអរសាទរ​ចំពោះ​លទ្ធផល​ការងារ​របស់ គ​.​ជ​.​ប ក្នុង​ឆ្នាំ​២០២០ ។​

​គ​.​ជ​.​ប សូម​ថ្លែងអំណរគុណ ចំពោះ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងនេះ ដែល​បានបង្ហាញ នូវ​សច្ចធម៌ ក៏ដូចជា​ការផ្តល់​ភាពយុត្តិធម៌​ដល់​ស្ថាប័ន គ​.​ជ​.​ប ដោយបាន​គាំទ្រ​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០ និង​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់​ម​ន្ត្រី គ​.​ជ​.​ប គ្រប់លំដាប់​ថ្នាក់ ។​

​គ​.​ជ​.​ប ក៏​សូម​ថ្លែងអំណរគុណ ចំពោះ​ម្ចាស់ជំនួយ​អន្តរជាតិ​ដែល​រួមមាន សហភាព​អឺរ៉ុប (EU) ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង​អង្គការ​មូលនិធិ​អន្តរជាតិ​ដើម្បី​ប្រព័ន្ធ​បោះឆ្នោត (IFES) …​។​ល​។ ដែល​បាន​ជួយ ទាំង​បច្ចេកទេស សម្ភារ និង​ច្បាប់ ដើម្បី​រៀបចំ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​ការ ចុះឈ្មោះ​បោះឆ្នោត ហើយ​ត្រូវ​បានគ​.​ជ​.​ប យកមកអនុវត្ត​តាំងពី​ឆ្នាំ​២០១៦ រហូតមកដល់​បច្ចុប្បន្ន​ប្រកបដោយ តម្លាភាព និង​ជោគជ័យ ។

​ទន្ទឹមនឹងនេះ គ​.​ជ​.​ប ក៏​សូម​ថ្លែងអំណរគុណ ចំពោះ​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​គណបក្ស នយោបាយ​នានា​ផងដែរ ដែល​បាន​ចូលរួម​ផ្តល់យោបល់​លើ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការ ចុះឈ្មោះ​បោះឆ្នោត ។

​នៅ​ដើមឆ្នាំ​២០២១ នេះ គ​.​ជ​.​ប នៅតែ​បន្តដំណើរ​ការងារ​រប​ស់​ខ្លួន​ជា​បន្តទៀត​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ បទបញ្ជា និង​នីតិវិធី​ជា​បន្តទៀត ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×