ភ្នំពេញ៖ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ ដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយ រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ចុះពិនិត្យទីតាំងសិប្បកម្មផលិតទឹកកកមួយកន្លែង ដែលបានធ្លាយឧស្ម័ន(ហ្គាស) ស្ថិតនៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ នាយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។
ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យការលេចធ្លាយបំពង់ឧស្ម័ន ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ដែលបង្កឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ដែលបានចុះដល់ទីតាំងជាក់ស្តែងនិងបានពិនិត្យរកឃើញថា ៖សិប្បកម្មនេះ បានធ្លាយបំពង់ឧស្ម័ន(ហ្គាស)បណ្ដាលឱ្យជះក្លិន មកលើប្រជាពលរដ្ឋ ដែលរស់នៅជិតខាងនោះយ៉ាងខ្លាំង។
ក្រុមការងារបានសម្រេចធ្វើកំណត់ហេតុ ណែនាំឱ្យម្ចាស់អាជីវកម្មរោងចក្រផលិតទឹកកកផ្អាកជាបណ្ដោះអាសន្ន និងណែនាំឱ្យជួសជុលជាបន្ទាន់ ដើម្បីទប់ស្កាត់ការជះក្លិននេះ បង្កឱ្យប៉ះពាល់ដល់បរិស្ថានរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋ នៅជុំវិញតំបន់នេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ