ភ្នំពេញ៖ ស្ត្រីម្នាក់មិនដឹងជាចិត្តសាងពីអី បានយកប្រដាប់ព្យួរខោអាវវាយកូនតូចអាយុទើបជាងមួយខួប ឡើងវៀចដែកព្យួរស្ទើររាល់ថ្ងៃ ហើយនៅមានមុខមកបង្ហោះហ្វេសប៊ុកទៀត បង្កការរិះគន់ខឹងសម្បារពេញបណ្តាញសង្គម។
តាមរយៈគណនីមួយដែលមានឈ្មោះថា Linny Linny បានបង្ហោះយ៉ាងដូចច្នេះថា «អញសង្ស័យរស់មិនបាន២ខួបទេដឹង បើប្រដាប់ព្យួរខោអាវវៀចរាល់ថ្ងៃ»។ ក្រោយពីបង្ហោះសារបែបនេះ អ្នកលេងបណ្តាញសង្គមដែលទំនងជាស្គាល់ស្ត្រីខាងលើបានខមិនសួរថា «កើតអីវើយ? ស្រាប់តែម្ចាស់គណនីនោះនិយាយថា វាយកូន ចង់ងាប់ម្តងៗហើយ មិនចង់វាយទេតែទ្រាំមិនបាន, អញចង់តែយកឱ្យគេឱ្យបាត់តើ បើមើលវាចង់ឆ្គួតម្តងៗហើយ។ ឯគណនីហ្វេសបុកមួយទៀតក៏បានខមិនថា កុំនិយាយអ៊ីចឹងដាក់កូនអាណិតណាស់គ្នាមិនទាន់ដឹងអីទេ។ មិនដឹងខ្លួនខុស ស្ត្រីជាម្តាយដែលមានចិត្តឃោរឃៅខាងលើ ថែមទាំងតបទៀតថា បើខ្ញុំវាយវាឡើងចង់ងាប់ម្តងៗហើយ ទ្រាំមិនបានទេ សរសើរគេទ្រាំមិនវាយកូនបាន»។
យ៉ាងណាក៏ដោយក្រោយពីសារនេះ ត្រូវបានចែកចាយក្នុងបណ្តាញសង្គម មនុស្សជាច្រើនបានសម្តែងការហួសចិត្ត ខឹងសប្បារ និងសំណូមពរឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខស្ត្រីខាងលើ មកអប់រំណែនាំឱ្យឈប់ប្រព្រឹត្តអំពើដូច្នោះទៀត៕ រក្សាសិទ្ធិដោយ៖ កូលាបក្រហម